ខណៈពេលដែលការខ្ពស់អាស្រ័យខ្លាំងទៅលើហ្សែន តែការញ៉ាំអាហារទទួលបានជីវជាតិគ្រប់គ្រាន់គឺជារឿងសំខាន់ពិតប្រាកដដើម្បីជំរុញដល់ការលូតលាស់ និងធំធាត់ពេញលេញ។ ថ្វីបើអ្នកមិនអាចលូតកម្ពស់កាន់តែខ្ពស់ជាងមុន នៅពេលអ្នកលូតកម្ពស់អស់ហើយ តែអាអាហារជាច្រើនអាចជួយរក្សាកម្ពស់អ្នកបានតាមរយៈការជួយថែរក្សាឆ្អឹង សន្លាក់ និងរាងកាយមានសុខភាពល្អ និងរឹងមាំ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ឧទាហរណ៍ ប្រូតេអ៊ីនដើរតួនាទីសំខាន់មួយចំពោះការលូតលាស់ប្រកបដោយសុខភាពល្អខណៈពេលជំរុញដល់ជាលិកាឲ្យមានការជួសជុល និងមុខងារប្រព័ន្ធភាពស៊ាំខ្លាំង។ ខាងក្រោមនេះខ្ញុំសូមណែនាំអាហារមួយចំនួនដែលអាចធ្វើឲ្យអ្នកកាន់តែខ្ពស់ជាងមុន ឬថែរក្សាកម្ពស់ឲ្យនៅដដែល៖
សណ្តែក
សណ្តែកមានជីវជាតិអស្ចារ្យ ហើយក៏ជាបប្រភពដ៏ពិសេសមួយនៃជាតិប្រូតេអ៊ីនដែរ។ ប្រូតេអ៊ីនត្រូវបានគេបង្ហាញថាបង្កើនចំនួន Insulin-like Growth Factor1 (IGF-1) ដែលជាអ័រម៉ូនដ៏សំខាន់សម្រាប់សម្រួលដល់ការលូតលាស់របស់កុមារ។ សណ្តែកក៏មានជាតិដែក និងវីតាមីន B ខ្ពស់ដែរ ដែលអាចជួយការពារអ្នកពីការកង្វះគ្រាប់ឈាមក្រហម កាលណាគ្រាប់ឈាមក្រហមខ្វះវាក៏ធ្វើឲ្យពន្យាពេលការលូតលាស់របស់ក្មេងដែរ។
សាច់មាន់
សាចមាន់សម្បូរទៅដោយជាតិប្រូតេអ៊ីន ជាមួយនឹងជីវជាតិសំខាន់ៗផ្សេងទៀត។ វាក៏មានវីតាមីន B12 ខ្ពស់ជាពិសេស ដែលសំខាន់សម្រាប់ការលូតកម្ពស់ និងរក្សាកម្ពស់។ អាស៊ីតអាមីណេ Taurine របស់សាច់មាន់អាចសម្រួលដល់ការបង្កើតឆ្អឹង និងលូតលាស់បាន។
ផ្លែអាលម៉ុន
គ្រាប់ផ្លែឈើប្រភេទនេះមានវីតាមីន និងជាតិរ៉ែសំខាន់ៗសម្រាប់ការលូតលាស់កាន់តែខ្ពៃ់។ ក្រៅពីផ្តល់ខ្លាញ់មានសុខភាពល្អ វាក៏សម្បូរជាតិសរសៃ ម៉ងហ្គាណេស និងម៉ាញ៉េស្យូមដែរ។ ជាមួយគ្នានេះដែរ ផ្លែអាលម៉ុនសម្បូរទៅដោយវីតាមីន E ដែលជាវីតាមីនរលាយក្នុងខ្លាញ់ ហើយក៏ល្អសម្រាប់ក្មេងមិនលូតកម្ពស់ថែមទៀត។
បន្លែពណ៌បៃតង
បន្លែពណ៌បៃតងដូចជា ស្ពៃស្ពីណាច និងស្ពៃក្តោបគឺជាអាហារសម្បូរជីវជាតិណាស់។ ខណៈពេលដែលជីវជាតិពិតប្រាកដរបស់វាមានការប្រែប្រួលទៅតាមប្រភេទខុសៗគ្នា ប៉ុន្តែបន្លែពណ៌បៃតងជាទូទៅផ្តល់នូវវីតាមីន C កាលស្យូម ជាតិដែក ម៉ាញ៉េស្យូម និងប៉ូតាស្យូមខ្ពស់ស្រាប់។ វាក៏សម្បូរទៅដោយវីតាមីន K ដែលជាជីវជាតិអាចបង្កើនកំហាប់ឆ្អឹងដើម្បីទ្រទ្រង់ដល់ការលូតលាស់ និងរក្សាកម្ពស់បាន។
យ៉ាអួ
យ៉ាអួគឺជាប្រភពដ៏អស្ចារ្យមួយនៃជីវជាតិដ៏សំខាន់ៗជាច្រើនដែលសំខាន់សម្រាប់ការលុតលាស់ រួមទាំងប្រូតេអ៊ីនផងដែរ។ តាមពិតទៅ យ៉ាអួរស់ជាតិដើម២០០ក្រាមមានប្រូតេអ៊ីន ២០ក្រាមទៅហើយ។ វាក៏ដើរតួនាទីជាប្រូបាយអូទិច ដែលមានប្រយោជន៍ចំពោះសុខភាពពោះវៀនថែមទៀតដែរ។ យ៉ាងអួរគឺជាប្រភពជីវជាតិជាច្រើនរួមទាំងកាលស្យូម ម៉ាញ៉េស្យូម ផូស្វ័រ និងប៉ូតាស្យូម។
ស៊ុត
ស៊ុតគឺជាប្រភពនៃជីវជាតិហើយ ជាពិសេសប្រូតេអ៊ីនតែម្តង ដោយស៊ុតធំមួយគ្រាប់មានប្រូតេអ៊ីន ៦ក្រាមទៅហើយ។ វាផ្ទុកទៅដោយវីតាមីន និងជាតិរ៉ែផ្សេងៗទៀតដែលសំខាន់សម្រាប់ការលូតលាស់ រួមទាំងវីតាមីន D ផងដែរ ដែលអាចបង្កើនការបឺតស្រូបជាតិកាលស្យូមសម្រាប់សុខភាពគ្រោងឆ្អឹង។
ត្រីសាលម៉ុង
ត្រីប្រភេទនេះគឺជាត្រីសម្បូរខ្លាញ់ដែលផ្ទុកទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី។ អាស៊ីតខ្លាញ់នេះគឺជាប្រភេទខ្លាញ់ផ្តល់សុខភាពបេះដូង ហើយក៏សំខាន់សម្រាប់ការលូតលាស់ និងធំធាត់ផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការស្រាវជ្រាវខ្លះបានបញ្ជាក់ថា អាស៊ីតខ្លាញ់អូមេហ្គាបីអាចចូលរួមក្នុងសុខភាពឆ្អឹង និងជំរុញដល់ការបង្កើនការលូតលាស់ក្នុងកម្រិតអតិបរមា៕