Join with Health.com.kh on Telegram

ការរាលដាលយ៉ាងខ្លាំងនៃវីរុសកូវីដ១៩ ត្រូវបានក្លាយទៅជាក្តីបារម្ភសម្រាប់ពិភពលោកទាំងមូល ហើយក៏បានធ្វើឲ្យមនុស្សជាច្រើនបានទិញអាហារ និងថ្នាំសង្កូវស្តុកទុកច្រើនណាស់ដែរ។ ជាមួយនឹងគ្មានវិធីព្យាបាលនៅឡើយ វីរុសថ្មីមួយនេះបានយកជីវិតមនុស្សយ៉ាងហោចណាស់ ៤២៥១នាក់ និងអ្នកឆ្លងជំងឺនេះមាន ១១៧៣៣៩នាក់ នៅលើប្រទេសជាង ១០៧ប្រទេសទៅហើយ។ វីរុសកូវីដ១៩នេះ អាចចម្លងលើមនុស្សគ្រប់វ័យ ថ្វីបើមនុស្សចាស់ និងអ្នកមានជំងឺក្នុងខ្លួនស្រាប់ដូចជា ជំងឺហឺត ទឹកនោមផ្អែម និងបេះដូងងាយនឹងឆ្លងជាងគេក៏ដោយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដំណឹងល្អនោះគឺថា វាមានវិធីសាស្ត្រច្រើនដែលអាចបង្ការការឆ្លងជំងឺនេះដូចជា ឧស្សាហ៍លាងដៃ ចៀសវាងការទំនាក់ទំនងជាមួយអ្នកមានឆ្លងរោគរួច នៅក្នុងផ្ទះបើសិនជាអ្នកមិនស្រួលខ្លួន។ យ៉ាងណាមិញ ចូរចៀសវាងកំហុសញឹកញាប់ខាងក្រោមនេះផងដើម្បីកុំឲ្យការផ្ទុះវីរុសកូវីដ១៩ កាន់តែធ្ងន់ធ្ងរទៅៗ៖

មិនបានអនុវត្តអនាម័យផ្ទាល់ខ្លួនល្អ

អនាម័យផ្ទាល់ខ្លួនល្អអាចជួយបង្ការ ឬបន្ថយការប្រឈមនឹងវីរុសកូវីដ១៩ និងការបង្ករោគផ្សេងៗទៀតបានដូចជា ជំងឺផ្តាសាយជាដើម។ ការលាងដៃគួរតែធ្វើជាញឹកញាប់ជាមួយសាប៊ូ និងទឹករយៈពេលយ៉ាងហោចណាស់ ២០វិនាទី ឬទឹកអាលកុលលាងដៃបើសិនជាគ្មានសាប៊ូ ឬទឹកទេ។ ចូរកុំប្រើវិធីចាប់ដៃពេលជួបគ្នាជាពិសេសក្នុងពេលផ្ទុះជំងឺបែបនេះ។ ចូរកុំប៉ះពាល់មុខ នៅពេលដៃមិនបានលាងសម្អាត។ ការគ្របមុខ ឬមាត់ពបេលកណ្តាស ឬក្អកជាមួយក្រដាសជូតមាត់ គឺជារឿងល្អ ហើយចូរចោលក្រដាសនោះទៅក្នុងធុងសម្រាមភ្លាម។ ការពាក់ម៉ាសគួរតែធ្វើបើសិនជាអ្នកកំពុងតែមានអាការៈដូចជំងឺផ្តាសាយ ឬត្រូវថែទាំអ្នកជំងឺ។ 

មិនខ្វល់អំពីការតម្រងទិសឲ្យអ្នកជំងឺកូវីដ១៩ នៅដាច់ដោយឡែកពីគេ

វាអាចជារឿងមួយប៉ះពាល់ដល់អាយុជីវិត ជាពិសេសបើសិនជាអ្នកមានផ្ទុកវីរុសកូវីដ១៩ ឬប៉ះពាល់ជាមួយអ្នកមានវីរុសនេះក្នុងខ្លួន។ CDC បានណែនាំថា អ្នកគួរតែរស់នៅដាច់ដោយឡែកពីគេបើសិនជាអ្នកមានជំងឺ ឬសង្ស័យថាខ្លួនឯងមានអាការៈរបស់វីរុសកូវីដដូចជា ឈឺបំពង់ក ក្អក ឬក្តៅខ្លួនតិចតួច។ ប៉ុន្តែអ្នកដែលមានអាការៈកាន់តែធ្ងន់ធ្ងរដូចជា ក្តៅខ្លួនខ្លាំង ឬពិបាកដកដង្ហើមគួរតែស្វែងរកជំនួយហើយ។ CDC បានដាក់បម្រាមថា មនុស្សម្នាក់ដែលមានផ្ទុកវីរុសកូវីដ១៩ អាចចម្លងវីរុសនេះទៅអ្នកដទៃបាន ដូច្នេះអ្នកជំងឺគួរតែរស់នៅដាច់ដោយឡែកពីគេក្នុងផ្ទះ ឬមន្ទីរពេទ្យ។ 

ជ្រើសរើសវិធីព្យាបាលណាផ្សេង

ការជំនួសនូវការទៅជួបពេទ្យព្យាបាលភ្លាមៗ មកប្រើវិធីបង្ការបែបធម្មជាតិ ឬព្យាបាលបែបធម្មជាតិ ដូចជាញ៉ាំខ្ទឹមស លេបវីតាមីន C កម្រិតខ្ពស់ និងថ្នាំបំប៉នចម្រុះ ឬការប្រើប្រាស់ទឹកអំបិល ឬប្រើប្រេងល្ងរលាបខ្លួនដើម្បីទប់ស្កាត់វីរុសកូវីដ១៩កុំឲ្យចូលខ្លួន គឺជារឿងមិនត្រឹមត្រូវឡើយ។ ដោយសារតែវាមិនមានអំណះអំណាងណាមួយគាំទ្ររឿងនេះនៅឡើយដូច្នេះវាពិតជាមិនមានសុវត្ថិភាពក្នុងការអនុវត្តទេ។ 

ការញ៉ាំគ្រឿងស្រវឹង ឬបាញ់ស្ព្រាយមានជាតិក្លរីនពេញខ្លួន

អង្គការសុខភាពពិភពលោកបានដាក់បម្រាមថា ការបាញ់ជាតិអាលកុល ឬទឹកក្លរីនពេញខ្លួន អាចបង្កគ្រោះថ្នាក់ដល់ភ្នែក មាត់ ឬសម្លៀកបំពាក់បាន។ ខណៈពេលដែលសារធាតុទាំងនេះអាចមានប្រយោជន៍ក្នុងការសម្លាប់មេរោគមែន តែវាមិនអាចសម្លាប់វីរុសដែលបានចូលទៅក្នុងរាងកាយឡើយ។ ភ្នាក់ងារសុខាភិបាលអង្គការសហប្រជាជាតិបានបន្ថែមថា ការងូតទឹកក្តៅមិនអាចបង្ការវីរុសកូវីដ១៩បានឡើយ។ អ្វីដែលមនុស្សយើងគួរធ្វើគួរតែលាងសម្អាតដៃឲ្យបានស្អាតជាមួយសាប៊ូ និងទឹក ឬទឹកអាលកុលលាងដៃ។

ទិញម៉ាសស្តុកទុក

ការពិតនោះគឺថា ម៉ាសបិតមុខមិនត្រូវបានណែនាំឲ្យប្រើប្រាស់ជាសាធារណៈចំពោះអ្នកគ្មានជំងឺផ្លូវដង្ហើមឡើយ។ ការពាក់ម៉ាសពេទ្យស្តើងៗមិនអាចការពារពីវីរុសកូវីដ ឬវីរុសតូចៗបានឡើយ ដោយសារតែម៉ាសនេះមិនតឹងគ្រប់គ្រាន់។ អ្នកដែលមានផ្ទុកវីរុសកូវីដ១៩ ឬជំងឺផ្លូវដង្ហើមអាចពាក់ម៉ាស ដើម្បីបន្ថយឱកាសនៃការចម្លងរោគទៅអ្នកដទៃបាន។ តាមពិតទៅម៉ាសប្រភេទ N95 ត្រូវបានគេណែនាំឲ្យប្រើលើអ្នកជំងឺកូវីដ១៩ ប៉ុន្តែអ្នកគួរតែដឹងអំពពីរបៀបក្នុងការប្រើប្រាស់វាឲ្យបានត្រឹមត្រូវផង។ ក្រៅពីនេះ ការទិញម៉ាសស្តុកទុកគឺជារឿងមិនចាំបាច់ឡើយ ហើយវាក៏ផ្តល់ផលវិបាកដល់បុគ្គលិកពេទ្យដែលត្រូវការម៉ាសសម្រាប់មើលថែអ្នកជំងឺដែរ។ 

អ្នកវិទ្យាសាស្រ្តនៅមិនទាន់យល់ដឹងច្បាស់លាស់អំពីវីរុសនេះនៅឡើយទេ រួមទាំងរបៀបដែលវារាលដាល ភាពធ្ងន់ធ្ងររបស់វា និងអ្វីដែលអាចធ្វើបានចំពោះវា។ ប៉ុន្តែអ្នកជំនាញខាងសុខផាពនិយាយថា មនុស្សភាគច្រើនដែលមានវីរុសកូវីដ១៩ក្នុងខ្លួននឹងជាសះស្បើយពីជំងឺនេះថ្វីបើពេលវេលាជាសះស្បើយមានការប្រែប្រួលក៏ដោយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)សេចក្តីរាយការណ៍មួយពី Harvard Health Publishing បានឲ្យដឹងថា អ្នកជំងឺមានអាការៈតិចតួចប្រហែលជាវិញក្នុងរយៈពេលពីរបីថ្ងៃដោយមិនបាច់ព្យាបាលអ្វីពិសេសទាំងអស់៕