បញ្ហាសក់ជ្រុះតែងតែជាបញ្ហាសម្រាប់មនុស្សគ្រប់គ្នាមិនថាប្រុស ឬស្រីឡើយ ជាពិសេសនៅពេលវាកើតឡើងលឿនពេក ឬទាំងខ្លួននៅវ័យក្មេងនៅឡើយ។ ដូច្នេះតើអ្នកអាចធ្វើអ្វីបានខ្លះទៅដើម្បីអាចជួយឲ្យសក់លូតលាស់កាន់តែលឿនវិញ? ជាធម្មតា សរសៃសក់លូតលាស់គឺមានវដ្តរបស់វា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)គ្រប់ពេលទាំងអស់ ប្រហែល ៨០ភាគរយនៃសរសៃសក់កំពុងតែលូតលាស់យ៉ាងសកម្ម។ ចំណែកឯ ២០ភាគរយទៀតគឺស្ថិតក្នុងស្ថានភាពសម្រាក ឬបម្រុងនឹងងាប់ និងជ្រុះ។ បើសិនជាសក់ក្បាលជ្រុះខ្លាំងពេក ចូរទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើលថាតើអ្នកមានជំងឺ ឬកង្វះជីវជាតិអ្វីឬអត់។ នៅពេលអ្នកចង់ឲ្យសក់ដុះលឿនវិញ ខ្ញុំសូមណែនាំវិធីសាស្រ្តខ្លះៗដូចខាងក្រោមនេះ៖
រស់នៅឲ្យមានសុខភាពល្អ
ចូរយកចិត្តទុកដាក់ថែរក្សាបញ្ហាសុខភាពដែលមាន។ បញ្ហាមិនធម្មតានៃអ័រម៉ូន ការកង្វះគ្រាប់ឈាម និងការកង្វះជីវជាតិផ្សេងៗទៀតអាចធ្វើឲ្យសក់ដុះបានរយៈពេលខ្លះ។ មុនពេលអ្នកសាកល្បងប្រើប្រាស់ថ្នាំបំប៉ន និងវីតាមីនផ្សេងៗ ចូរយកវាទៅពិគ្រោះជាមួយគ្រូពេទ្យសិនថា ស័ក្តិសមសម្រាប់អ្នកឬអត់។
ញ៉ាំអាហារមានតុល្យភាព
របបអាហារសម្បូរជីវជាតិគឺជារឿងសំខាន់សម្រាប់សុខភាពពីក្បាលដល់ចុងជើងរួមទាំងសរសៃសក់ក្បាលផងដែរ។ ហើយបើសិនជាអ្នកញ៉ាំរបបអាហារជាប្រភេទបន្លែ ឬអាហារបួស ចូរប្រាកដថា អ្នកទទួលបានប្រូតេអ៊ីនគ្រប់ប្រភេទ និងជីវជាតិដែលរាងកាយត្រូវការផង។ គ្រូពេទ្យអាចជួយអ្នកបង្កើតគម្រោងញ៉ាំអាហារមានតុល្យភាពបាន។
ការពារសរសៃសក់
សក់ដែលទន់ខ្សោយ និងខូចខាតនឹងងាយបែកចុងមុនពេលវាឈានដល់កម្រិតរបស់វាពិតប្រាក។ ដូច្នេះចូរចៀសវាងការប្រើប្រាស់សារធាតុគីមី និងលាបដែលអាចនាំឲ្យសក់ខូចបាន។
ចូរថែរក្សាវាឲ្យត្រជាក់
វាមិនខុសគ្នានឹងសារធាតុគីមីឡើយ ការលេងស្តាយសក់ក្តៅៗអាចនាំឲ្យសរសៃសក់ខូចបាន។ ចូរព្យាយាមចៀសវាងការផ្លំសក់ និងអ៊ុតសក់។
ស្វែងយល់អំពីសក់
សក់រួញ សក់អង្គាដី គឺជាប្រភេទសក់ដែលមានតម្រូវការខុសៗគ្នាដែរ។ បើសិនជាអ្នកមានសក់ស្ងួត ចូរកាត់បន្ថយការងូតទឹក និងប្រើប្រាស់ក្រែមបន្ទន់សក់ល្អៗ។ បើសិនជាសរសៃសក់ល្អ ឬរួញខ្លាំង វាអាចងាយនឹងខូចណាស់។ ចូរចៀសវាងការប្រើក្រាសសិតខណៈពេលដែលវានៅសើម និងប្រើប្រាស់ផលិតផលដែលបង្កើតឡើងសម្រាប់ប្រភេទសក់អ្នក។
កាត់តម្រឹម
ការមានពេលវេលាកាត់សក់ត្រឹមត្រូវអាចជួយបង្កើនការផលិតរបស់សក់បាននៅពេលអ្នកចង់ឲ្យសក់ដុះកាន់តែវែង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែការកាត់សក់ទៀងទាត់អាចការពារសក់ពីការបែកចុងបាន៕