ល្ហុងជាផ្លែឈើហូបផ្លែមួយប្រភេទដែលអាចទទួលទានបានទាំងនៅពេលខ្ចីនិងទុំ ហើយសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើទោះជាភាគច្រើននៃពួកយើងស្គាល់និងឧស្សាហ៍ទទួលទានផ្លែឈើនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វាចំពោះសុខភាពជួយទប់ស្កាត់ជំងឺឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឥទ្ធិពលស្មានមិនដល់នៃការទទួលទានផ្លែល្ហុងទោះត្រឹម ១ ដងក្នុង ១ សប្តាហ៍ក៏ដោយ ៖

១. បញ្ចុះកូឡេស្តេរ៉ូល

ផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយបញ្ចុះកូឡេស្តេរ៉ូលមិនល្អ។ ម្យ៉ាងវិញទៀតល្ហុង មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រយោជន៍ដូចជា lycopene និង beta-carotene។ សារធាតុទាំងនេះធ្វើការរួមគ្នាដើម្បីការពារការស្រូបយកអុកស៊ីហ្សែននៃកូឡេស្តេរ៉ូលក្នុងប្រព័ន្ធសសៃឈាមបេះដូង។ ល្ហុងក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន B វីតាមីន C និងវីតាមីន E ដែលជួយក្នុងការគ្រប់គ្រងកម្រិតនៃ homocysteine ក្នុងលំហូរឈាមដែលទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងគួរឱ្យកត់សម្គាល់។

២. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ល្ហុងមានផ្ទុកសម្បូរទៅដោយវីតាមីន A វីតាមីន C និងវីតាមីន E ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។

៣. ប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយ

ល្ហុងមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាក ព្រមទាំងសារធាតុ chymopapain និង papain ដែលជួយបំបែករំលាយប្រូតេអ៊ីនកាត់បន្ថយការរលាកផ្សេងៗក្នុងរាងកាយ។

៤. គ្រប់គ្រងសម្ពាធឈាម

នេះក៏ព្រោះតែល្ហុងមានផ្ទុកសារធាតុ carpaine ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងសម្ពាធឈាម។

៥. កាត់បន្ថយស្ត្រេស

វីតាមីន C ក្នុងផ្លែល្ហុងជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍បានយ៉ាងប្រសើរដោយគ្រប់គ្រងលំហូរនៃអ័រម៉ូនស្ត្រេស។

៦. សុខភាពប្រព័ន្ធរំលាយអាហារ

ការទទួលទានល្ហុង គឺល្អណាស់សម្រាប់សុខភាពប្រព័ន្ធរំលាយអាហារដោយវាមានផ្ទុកសម្បូរទៅដោយជាតិសសៃ វីតាមីន C សារធាតុ folate និង beta-carotene៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង