អ្នកដែលកើតជំងឺទឹកនោមផ្អែមគួរតែជ្រើសរើសផ្លែឈើខាងក្រោមមកពិសារទើបល្អចំពោះសុខភាពរបស់អ្នក។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ក្នុងរដូវនេះ អ្នកគួរតែបរិភោគក្រូចថ្លុង ព្រោះវាមិនត្រឹមតែមិនធ្វើឲ្យអ្នកធាត់ទេ ថែមទាំងមិនធ្វើឲ្យជាតិស្ករក្នុងខ្លួនអ្នកឡើងខ្ពស់ទៀតផង។ ជាពិសេស វាក៏អាចជួយបញ្ចុះជាតិស្ករក្នុងរាងកាយរបស់អ្នកផងដែរ។
- អ្នកក៏អាចពិសារត្របែកផងដែរ ព្រោះវាសម្បូរទៅដោយសារធាតុជាច្រើន ដែលអាចជួយការពារភាពចាស់។ ម្យ៉ាងទៀត វានឹងជួយបញ្ចេញជាតិពុលក្នុងរាងកាយរបស់អ្នក។ នៅពេលដែលអ្នកពិសារច្រើន វានឹងធ្វើឲ្យអ្នកមានសុខភាពល្អ។
- ក្រោយពេលដែលអ្នកបរិភោគល្ហុងរួច វានឹងការពារអ្នកពីជំងឺលើសសម្ពាធឈាម ជំងឺរលាកក្រពះ ទល់លាមក និងជួយរំលាយអាហារផងដែរ។ ជាពិសេស វានឹងជួយធ្វើឲ្យស្បែកអ្នកភ្លឺ ហើយមិនងាយចាស់ឡើយ។ វាក៏អាចផ្តល់សារធាតុចិញ្ចឹមច្រើនដល់រាងកាយអ្នកផងដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)