ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រឿងផ្សំដែលស្ត្រីមានផ្ទៃពោះមិនអាចបរិភោគច្រើនឡើយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកម្តាយមិនអាចពិសារអំបិលច្រើនក្នុងពេលពរពោះឡើយ ព្រោះអាចធ្វើឲ្យក្រលៀនអ្នករងសម្ពាធខ្លាំង ថែមទាំងអាចធ្វើឲ្យអ្នកងាយលើសសម្ពាធឈាមណាស់។ ជាពិសេស ក៏អាចធ្វើឲ្យក្រពះ និងពោះវៀនអ្នករងសម្ពាធផងដែរ។
- អ្នកម្តាយគួរតែកាត់បន្ថយញ៉ាំទឹកស៊ីអ៊ីវ ព្រោះសារធាតុផ្សំរបស់ទឹកស៊ីអ៊ីវ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់កូនក្នុងផ្ទៃ និងអ្នកម្តាយផងដែរ។
- ស្ត្រីមានផ្ទៃពោះ មិនអាចញ៉ាំប៊ីចេងច្រើនឡើយ ព្រោះអាចធ្វើឲ្យអ្នកបត់ជើងតូចច្រើន ថែមទាំងធ្វើឲ្យអ្នកខ្វះសារធាតុដែកផងដែរ។ ជាពិសេស គ្រឿងផ្សំមួយនេះ ក៏អាចប៉ះពាល់ដល់សុខភាពកូនដូចគ្នា។
- នៅពេលដែលអ្នកម្តាយញ៉ាំម្ទេសច្រើន នឹងធ្វើឲ្យអ្នកទល់លាមក ព្រោះវាប៉ះពាល់ដល់ក្រពះ និងពោះវៀនអ្នកខ្លាំង។ ជាពិសេស នឹងអាចធ្វើឲ្យកូនក្នុងផ្ទៃក្រហល់ក្រហាយខ្លាំងណាស់។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នក្នុងការប្រើគ្រឿងផ្សំទាំងនេះ ទើបអាចការពារសុវត្ថិភាពអ្នកនិងកូនបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)