ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីការពារកូនពីវីរុសថ្មី។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកម្តាយគួរតែលាងដៃឲ្យកូនឲ្យបានញឹកញាប់ ហើយត្រូវតែមើលកូនឲ្យបានល្អ ដោយមិនគួរឲ្យកូនបៀរដៃ លូកដៃចូលច្រមុះ ហើយក៏មិនគួរឲ្យកូនប៉ះរបស់របរក្នុងផ្ទះដែលមិនទាន់សម្លាប់មេរោគផងដែរ។
- នៅពេលដែលសមាជិកក្នុងគ្រួសារមាននរណាម្នាក់មានអាការៈមិនស្រួលខ្លួន គួរតែពាក់ម៉ាស់ ហើយនៅឲ្យឆ្ងាយពីកូន មិនគួរឲ្យនៅជិតទេ ព្រោះកូនអាចឆ្លងលឿនជាទីបំផុត។
- អ្នកម្តាយមិនគួរថើបកូន ជាពិសេសថើបមាត់តែម្តង។ ម្យ៉ាងទៀត ខ្យល់ដង្ហើមដែលអ្នកដកចេញមិនគួរឲ្យនៅជិតកូនពេកទេ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកម្តាយមិនគួរខាំអាហារហើយដាក់ឲ្យកូនញ៉ាំទេ ថែមទាំងមិនអាចប្រើមាត់ផ្លុំអាហារឲ្យត្រជាក់ ហើយបញ្ចុកកូនទេ ព្រោះសុទ្ធតែងាយធ្វើឲ្យកូនឆ្លងបាន។
- ក្នុងផ្ទះរបស់អ្នកត្រូវតែសម្អាតឲ្យស្អាត និងមានអនាម័យជានិច្ច។ ជាពិសេស បង្អួចក្នុងផ្ទះរបស់អ្នកត្រូវតែបើកទាំងអស់ ដោយឲ្យខ្យល់អាកាសចេញចូល ទើបអាចបណ្តេញមេរោគចេញឲ្យអស់បាន។
- អ្នកមិនគួរនាំកូនដើរទៅក្រៅ ឬកន្លែងដែលមានមនុស្សច្រើនឡើយ ហើយក៏មិនគួរឲ្យមនុស្សដែលមិនស្គាល់ប៉ះពាល់ ឬពរកូនដែរ ទើបកូនមិនងាយឆ្លងវីរុសថ្មី។
- អ្នកគួរតែប្រយ័ត្នពីសុខភាពរបស់កូន ដោយគួរតែសង្កេតឲ្យបានច្បាស់ ទើបអ្នកអាចការពារកូនបានយ៉ាងល្អ។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីការពារកូនពីវីរុសថ្មី៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)