នេះគឺជាសំណួរដ៏សំខាន់មួយដែលគួរតែមានចម្លើយ ដោយសារតែវាគឺជាប្រធានបទដែលមិនទាន់មានការសិក្សាច្បាស់លាស់នៅឡើយទេ។ មានការសិក្សាពីរធ្វើទៅលើកូនភ្លោះស្រី និងប្រុសដូចគ្នាបេះបិត បានរកឃើញទំនាក់ទំនងមួយរវាង ការពាក់មួក និងការបង្កើនអាការៈជ្រុះសក់លើបុរស ប៉ុន្តែវាមិនបានកើតឡើងលើស្រ្តីទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការសិក្សាមួយផ្សេងទៀតបានរកឃើញថា ការពាក់មួករឹងៗ ឬមួកប្រភេទទាហាន មិនមានឥទ្ធិពលអ្វីទៅលើការជ្រុះសក់ទេ។
ទោះបីជាយ៉ាងណាក៏ដោយ យើងគិតថា វាអាចនឹងទៅរួចដែរ ដែលនិយាយថា ការពាក់មួកដែលតឹងខ្លាំង ឬក្តៅខ្លាំង អាចបន្ថយលំហូរឈាមទៅគល់សក់ ដាក់សម្ពាធលើគល់សក់ និងធ្វើឲ្យវាជ្រុះតែម្តង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការជ្រុះសក់អាចនឹងកើតឡើងជាបណ្តោះអាសន្នទេនាពេលដំបូងៗ ប៉ុន្តែវាអាចនឹងបន្តរហូតដល់ជ្រុះជាប់តែម្តងដែរ។ ដូច្នេះការពាក់មួកដែលរលង់អាចជារឿងមានសុវត្ថិភាពជាងមួកដែលតឹងស្បែកក្បាលខ្លាំងបាន៕