ដោយសារតែវីរុសកូវីដ ១៩ មានការរាលដាលពេញវិញពិភពលោកហើយនោះ យើងក៏កំពុងតែដឹងដំណឹងជាច្រើនទាក់ទងនឹងរបៀបបង្ការ និងបន្ថយការប្រឈមនឹងវីរុសនេះ តាមរយៈការមានអនាម័យផ្ទាល់ខ្លួនល្អដូចជា ការលាងសម្អាតដៃញឹកញាប់ និងការក្អកបែបទទួលខុសត្រូវ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្រៅពីនេះតើមានអ្វីផ្សេងទៀតដែលអ្នកអាចធ្វើបានដើម្បីពង្រឹងដល់សុខភាព ឬចៀសវាងការបង្ករោគដោយវីរុសដ៏កាច់សាហាវនេះទៅ? រឿងនេះប្រហែលជាទាក់ទងនឹងប្រព័ន្ធភាពស៊ាំខ្លាំងហើយ ព្រោះវានឹងជួយទបប់ស្កាត់ជំងឺ និងរក្សាឲ្យមានសុខភាពល្អបាន។ បើសិនជាអ្នកកំពុងតែស្វែងរកមធ្យោបាយដើម្បីបង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងទប់ស្កាត់ការចម្លងរោគដោយវីរុសកូវីដ យកល្អគួរតែបញ្ចូលអាហារទាំងនេះទៅក្នុងរបបអាហារដើម្បីបង្កើនមុខងារប្រព័ន្ធភាពស៊ាំ៖
បន្លែចម្រុះពណ៌
បន្លែចម្រុះពណ៌គឺជាគន្លឹះដ៏សំខាន់មួយក្នុងការជួយឲ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង និងសប្បាយចិត្ត។ បន្លែ និងផ្លែឈើផ្ទុកទៅដោយសារធាតុបំពាក់ពណ៌ច្រើនដូចជា Chlorophyll, Astaxanthin, Beta Carotene ដែលវាសុទ្ធសឹងតែជាអង់ទីអុកស៊ីដង់ និងធ្វើការបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ ម្ទេសប្លោក (ក្រហម បៃតង លឿង) ស្ពៃក្តោបក្រហម ប្រូខូលី ផ្លែបឺរី សុទ្ធសឹងតែជាអាហារបង្កើនមុខងារប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង។
វីតាមីន C
វីតាមីន C សំខាន់ណាស់សម្រាប់ជីវជាតិបង្កើតប្រព័ន្ធភាពស៊ាំ។ វាមានមុខងារច្រើនណាស់ ហើយក៏ប្រហែលជាជួយបង្ការ ឬព្យាបាលការបង្ករោគល្មមៗដែរ។ ក្រៅពីការមានមុខងារច្រើន វីតាមីន C ក៏ជាអង់ទីអុកស៊ីដង់ខ្លួនឯងដែរ ដែលអាចបង្ការការខូចខាតរបស់កោសិកា និងកុំឲ្យកើតជារ៉ាឌីកាលសេរីថែមទៀត។ ប្រភពវីតាមីន C មានដូចជា ក្រូចឆ្មា ក្រូច ត្របែក ម្ទេសប្លោក ។ល។
រមៀត
គ្រឿងផ្សំធ្វើម្ហូបមួយនេះត្រូវបានគេប្រើប្រាស់រយៈពេលយូរឆ្នាំណាស់មកហើយ។ សារធាតុ Curcumin ក្នុងរមៀតត្រូវបានគេចាត់ទុកថាជាសារធាតុបង្កើនប្រព័ន្ធភាពស៊ាំដ៏ខ្លាំង។ វាមាននាទីប្រឆាំងការរលាក បន្ធូរសាច់ដុំ។ល។ វាក៏មានប្រសិទ្ធភាពដ៏ល្អចំពោះការរលាកសន្លាក់ប្រភេទ Rheumatoid Arthritis និងរលាកឆ្អឹងខ្ចីក្នុងសន្លាក់ផងដែរ។
ខ្ញី
ខ្ញីគឺជាអាហារប្រឆាំងនឹងការរលាកផង និងជាអង់ទីអុកស៊ីដង់ផង។ សារធាតុ Gingerol ដែលមានក្នុងខ្ញី ត្រូវបានគេបង្ហាញថា អាចបន្ថយការរលាក ការឈឺចាប់រ៉ាំរ៉ៃ ឈឺបំពង់ក។ វាក៏ជួយបញ្ចុះកូឡេស្តេរ៉ុលថែមទៀត។
ផ្លែបឺរី
ផ្លែបឺរីផ្ទុកទៅដោយវីតាមីន និងអង់ទីអុកស៊ីដង់ជាច្រើន ដែលជួយបង្កើនសុខភាពប្រព័ន្ធភាពស៊ាំ។
ប្រ៊ីបាយអូទិច និងប្រូបាយអូទិច
ថ្នាំផ្សះដែលគ្មានវេជ្ជបញ្ជាអាចបំផ្លាញបាក់តេរីល្អក្នុងពោះវៀនបាន។ ការដែលមានតុល្យភាពបាក់តេរីល្អក្នុងពោះវៀនគឺជារឿងសំខាន់ដើម្បីជំរុញដល់ភាពរឹងមាំរបស់ប្រព័ន្ធភាពស៊ាំ។ ការទទួលបានកម្រិតប្រ៊ីបាយអូទិច និងប្រូបាយអូទិចត្រឹមត្រូវប្រចាំថ្ងៃ នឹងជួយរក្សាតុល្យភាពបាក់តេរីល្អក្នុងពោះវៀន និងមានសុខភាពប្រព័ន្ធភាពស៊ាំល្អ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ខណៈពេលដែល ប្រ៊ីបាយអូទិចមានក្នុងអាហារសម្បូរជាតិសរសៃដូចជា ផ្លែឈើ និងបន្លែ តែប្រូបាយអូទិចអាចមានក្នុងអាហារផ្អាប់ដូចជា យ៉ាអួ គីមឈី ផលិតផលធ្វើពីសណ្តែកសៀង។ល៕