បើសិនជាអ្នកទើបតែសម្រាលកូនថ្មីៗនេះ វាប្រហែលជាអាចមានអារម្មណ៍ថាគួរឲ្យចង់អស់សំណើចបន្តិចហើយនៅពេលអានចំអត្ថបទអំពីតម្រូវការប្រើវិធីពន្យាកំណើត។ អ្នកប្រហែលជាកិតថា អ្នកមិនចង់រួមភេទម្តងទៀតឡើយ ឬចង់រួមភេទឡើងវិញក្រោយពីសម្រាលកូនរួច ប៉ុន្តែវាសុទ្ធតែជារឿងធម្មតាទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកមិនទាន់ត្រៀមខ្លួនដើម្បីចាប់ផ្តើមមានផ្ទៃពោះម្តងទៀតទេ ការរៀបចំគម្រោងពន្យាកំណើតនឹងអាចមានប្រយោជន៍។
តើពេលណាទើបជាពេលវេលាដ៏ល្អបំផុតក្នុងការចាប់ផ្តើមពន្យាកំណើតក្រោយសម្រាលកូនរួចទៅ?
ភាគច្រើនវិធីសាស្ត្រពន្យាកំណើតអាចចាប់ផ្តើមភ្លាមៗក្រោយសម្រាលកូនរួច។ តែវាមានករណីលើកលែងមួយចំនួនដែរដូចជា៖
- ថ្នាំគ្រាប់ពន្យាកំណើត កងដៃក្នុងស្បូន និងបង់បិទ។ វិធីសាស្រ្តទាំងនេះទាំងនេះសុទ្ធតែផ្ទុកទៅដោយអ័រម៉ូនអេស្រ្តូជែន លើកលែកពពួក Mini Pill ប៉ុណ្ណោះ។ អេស្រ្តូជែនប្រហែលជាមានឥទ្ធិពលទៅលើការផ្គត់ផ្គង់ទឹកដោះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូងក្រោយសម្រាល។ បើសិនជាអ្នកមានគម្រោងបំបៅដោះកូន យកល្អគួរតែពន្យាពេលប្រើវិធីពន្យាកំណើតមួយនេះរហូតដល់ ៤ ទៅ ៦សប្តាហ៍ក្រោយសម្រាលវិញ។
- វិធីពន្យាកំណើតដោយប្រើរបាំងការពារដូចជា Cervical Cap, Diaphragm, និង Birth Control Sponge។ វាគឺជាគំនិតដ៏ល្អមួយក្នុងការពន្យាពេលប្រើវិធីពន្យាកំណើតទាំងនេះរហូតដល់ ៦សប្តាហ៍ក្រោយសម្រាលកូនរួច ដើម្បីឲ្យមាត់ស្បូនមានពេលវេលាត្រឡប់ទៅរកសភាពដើមវិញ។
តើអ្វីទៅជាវិធីពន្យាកំណើតល្អបំផុតក្រោយសម្រាលកូនរួចទៅ?
និយាយទៅវាមិនមានវិធីអ្វីដែលស័ក្តិសមបំផុតឡើយសម្រាប់ជ្រើសរើសវិធីពន្យាកំណើតក្រោយសម្រាលកូនរួច។ ផ្ទុះទៅវិញ មានកត្តាខុសៗគ្នាជាច្រើនដែលកំណត់បានថា វាជាពេលវេលាល្អបំផុតសម្រាប់អ្នក
- បើសិនជាអ្នកសម្រេចចិត្តប្រើថ្នាំគ្រាប់ពន្យាកំណើត កងដាក់ក្នុងស្បូន ឬបង់បិទ តើអ្នកនឹងពិបាកចងចាំថាពេលណាដាក់ លេប ឬត្រូវប្តូរវាវិញជាទៀងទាត់ដែរទេ? អ្នកនឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់ថែរក្សា និងលេងជាមួយកូន
- តើអ្នកគិតថាចង់សម្រាកយូរប៉ុណ្ណាមុននឹងយកកូនម្តងទៀត? បើសិនជាអ្នកមិនមានគម្រោងមានផ្ទៃពោះម្តងទៀតរយៈពេលច្រើនឆ្នាំទេ អ្នកប្រហែលជាអាចជ្រើសរើសវិធីពន្យាកំណើតរយៈពេលវែងបានដូចជា ការដាក់កងក្នុងស្បូន ឬក្រោមស្បែក។ បើសិនជាអ្នកមានគម្រោងយកកូនម្តងទៀតនាពេលឆាប់ៗអ្នកអាចប្រើវិធីពន្យាកំណើតរាល់ខែបាន។
- បើសិនជាអ្នកប្រើវិធីពន្យាកំណើតដោយដាក់កដងក្នុងស្បូន ឬដាក់ក្រោមស្បែក វាទាល់តែគ្រូពេទ្យទើបអាចដកចេញបាន ហើយក៏ជាពេលវេលាដែលអ្នកអាចសម្រេចចិត្តមានផ្ទៃពោះម្តងទៀតដែរ។
- បើសិនជាអ្នកប្រើវិធីពន្យាកំណើតដោយចាក់ថ្នាំ វាអាចនឹងត្រូវការពេលច្រើនខែទើបលក្ខណៈអាចមានកូនឡើងវិញរបស់អ្នកត្រឡប់មកធម្មតាវិញ។ ជាមួយនឹងវិធីសាស្រ្តពន្យាកំណើតផ្សេងៗទាំងអស់ វាច្រើនតែអាចមានផ្ទៃពោះភ្លាមៗក្រោយពីអ្នកឈប់ប្រើវាទៀត។
ចំណុចសំខាន់មួយទៀតដែលត្រូវពិចារណានោះគឺថា តើវិធីពន្យាកំណើតនោះវាមានប្រសិទ្ធភាពបែបណានៅពេលប្រើវាហើយ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប្រសិទ្ធភាពនៃវិធីពន្យាកំណើតខុសៗគ្នាអាចប្រែប្រួលពី ៧១ ទៅ៩៩ភាគរយ៕