ការដែលលិង្គមិនឡើងរឹង ឬហៅថា Erectile Dysfunction (ED) គឺជាបញ្ហាផ្លូវភេទបុរសដែលកើតឡើងញឹកញាប់មួយ។ នៅពេលមូលហេតុរបស់ជាជំងឺរ៉ាំរ៉ៃ ឬបញ្ហាសុខភាពណាផ្សេង លិង្គមិនឡើងរឹងអាចជាបញ្ហារ៉ាំរ៉ៃមួយដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែករណីភាគច្រើន វាគ្រាន់តែកើតឡើងបណ្តោះអាសន្នទេ។
លិង្គមិនឡើងរឹងរយៈពេលខ្លី
ជាម្តងម្កាល ការដែលពិបាកធ្វើឲ្យលិង្គឡើងរឹងមិនមែនតែងតែជាមូលហេតុត្រូវបារម្ភឡើយ។ បុរសភាគច្រើនអាចនឹងមានបញ្ហាលិង្គមិនឡើងរឹងក្នុងពេលវេលាណាមួយក្នុងជីវិត ហើយក៏មានរឿងច្រើនដែលអាចធ្វើឲ្យរឿងនេះកើតឡើងដែរដូចជា៖
លិង្គមិនឡើងរឹងទៅតាមស្ថានភាព
នេះគឺជាទម្រងនៃលិង្គមិនឡើងរឹងដែលកើតឡើងតែក្នុងកាលៈទេសៈណាមួយប៉ុណ្ណោះ។ ឧទាហរណ៍ បុរសខ្លះអាចពិបាកនឹងរក្សាភាពរឹងរបស់លិង្គពេលនៅជាមួយដៃគូម្នាក់ ប៉ុន្តែនឹងរឹងធម្មតាវិញក្នុងពេលជួយខ្លួនឯងក៏មានដែរ។ វាច្រើនតែបង្កឡើងដោយកត្តាចិត្តសាស្រ្តដូចជា ការភ័យខ្លាច ឬថប់អារម្មណ៍ជាដើម។ ករណីបែបនេះ ការដោះស្រាយមូលហេតុចិត្តសាស្រ្តច្រើនតែជាជម្រើសព្យាបាលដ៏ល្អបំផុត។ គ្រឿងស្រវឹង និងការប្រើប្រាស់ថ្នាំក៏អាចនាំឲ្យបញ្ហាលិង្គមិនឡើងរឹងតាមស្ថានភាពបែបនេះដែរ។
លិង្គមិនឡើងរឹងរយៈពេលបណ្តោះអាសន្ន
លិង្គមិនឡើងរឹងអាចបណ្តាលមកពីកត្តារបៀបរស់នៅ។ ករណីបែបនេះ វាច្រើនតែកើតឡើងបណ្តោះអាសន្ន និងស្រួលបួលឡើងវិញនៅពេលផ្លាស់ប្តូររបៀបរស់នៅ។ លិង្គមិនឡើងរឹងបណ្តោះអាសន្នអាចបណ្តាលមកពី៖ ជក់បារី របបអាហារមិនផ្តល់សុខភាពព រស់នៅអសកម្មភាពរាងកាយ និងធាត់ជ្រុល។ ស្រ្តេសរ៉ាំរ៉ៃក៏ជាដើមហេតុមួយដែរ។
លិង្គមិនឡើងរឹងរយៈពេលវែង
លិង្គមិនឡើងរឹងគឺជារឿងដ៏ពិបាកមួយក្នុងការជួយឲ្យវាត្រឡប់មកភាពដើមវិញបើសិនវាបង្កើងដោយបញ្ហារាងកាយ។ ជំងឺខ្លះដូចជា ទឹកនោមផ្អែម ការមានរបួសនៅខួរឆ្អឹងខ្នង និងការក្រិនច្រើនកន្លែង ប្រហែលជាប៉ះពាល់ដល់សរសៃប្រសាទដែលផ្តល់ផលប៉ះពាល់ដល់លិង្គបាន។ ខាងក្រោមនេះគឺជាមូលហេតុធំៗនៃលិង្គមិនឡើងរឹងរយៈពេលវែង៖
- ការស្ទះសរសៃឈាមអាក់ទែ
- របួសនៅខួរឆ្អឹងខ្នង
- ខូចសរសៃប្រសាទ
- ខូចជាលិកាលិង្គ
- ជំងឺក្រិនច្រើនកន្លែង
- ជំងឺ Peyronie’s
- ជំងឺ Parkinson’s
- ជំងឺទឹកនោមផ្អែម
ភាគច្រើន លិង្គមិនឡើងរឹងបង្កឡើងដោយជំងឺទាំងនេះគឺអាចគ្រប់គ្រងដោយប្រើថ្នាំ ចាក់ថ្នាំ ឬវិធីព្យាបាលផ្សេងៗបាន។ ថ្នាំមានវេជ្ជបញញជាមួយចំនួនដូចជា ថ្នាំបញ្ចុះសម្ពាធឈាម ឬបាក់ទឹកចិត្ត ក៏អាចធ្វើឲ្យលិង្គមិនឡើងរឹងបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មិនខ្វល់ថានេះគឺជាមូលហេតុនៃលិង្គមិនឡើងរឹងរយៈពេលខ្លីឬវែងទេ គឺវាអាស្រ័យទៅតាមរយៈពេលដែលអ្នកកំពុងតែលេបថ្នាំដែរ៕