ការប្រែប្រួលជាច្រើនរបស់ជីវិតអាចផ្តល់នូវភាពតានតឹងយ៉ាងខ្លាំង ហើយរឿងនេះក៏ប្រហែល ជាប៉ះពាល់ដល់សុខភាពអ្នកដែរ។ តើគួរធ្វើដូចម្តេចទៅ?

• ចូរសិក្សាអំពីរបៀបសម្គាល់មើលអាការៈដំបូងនៃភាពស្រ្តេសដូចជា រឹងក ឬដៃក្តាប់ជាប់

• សិក្សាពីវិធីរំដោះខ្លួនពីរឿងជាច្រើនដែលអ្នកមិនអាចគ្រប់គ្រងបាន

• សម្រាប់ស្ថានភាពដែលតានតឹងខ្លាំងដូចជា ការសម្ភាសន៍ការងារ ចូរធ្វើយ៉ាងណាត្រៀមខ្លួនឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន

• ចូរផ្លាស់ប្តូរទស្សនៈខាងក្រៅរបស់អ្នក។ បើសិនជាមានជម្លោះនៅកន្លែងធ្វើការ ចូរព្យាយាមដោះស្រាយវា។ មិនត្រូវបង្ខំខ្លួនឯងធ្វើការលើសម៉ោងឡើយ។

• ចូរស្វែងរកមិត្តភក្តិម្នាក់ មនុស្សដែលអ្នកស្រឡាញ់ ឬប្រភពទុកចិត្ត ផ្សេងៗទៀត ដើម្បីនិយាយគ្នានៅពេលអ្នកមានអារម្មណ៍ស្រ្តេស។ ចូរបន្តធ្វើសកម្មភាពណាមួយដែលអាចជួយអ្នកមានអារម្មណ៍ធូរស្រាលវិញដូចជា ការលេងកីឡាជាដើម។

• ចូរហាត់ប្រាណជាទៀងទាត់ ញ៉ាំអាហារផ្តល់ជីវជាតិ និងគេងបានច្រើន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង