ជាមួយនឹងភាពគ្រោះថ្នាក់ជាច្រើនចាប់ពី កម្តៅព្រះអាទិត្យរហូតដល់មេរោគផ្សិត រដូវក្តៅ អាចនឹងជាមេបញ្ហាខ្លាំងសម្រាប់ប្រអប់ជើងដែលមិនបានការពារស្រួលបួល។ 

ដើម្បីអាចការពារប្រអប់ជើងបានល្អ គួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖

• មិនត្រូវទៅណាមកណាដោយជើងទទេឡើយ។ នៅពេលដើរក្នុងអាងទឹក ឆ្នេខ្សាច់ បន្ទប់ដូរសម្លៀកបំពាក់ ឬជុំវិញសណ្ឋាគា ចូរពាក់ស្បែកជើងផ្ទាត់ ឬស្បែកជើងណាមួយជាប់ជានិច្ច

• ចូរលាបក្រែមការពារកម្តៅព្រះអាទិត្យនៅគ្រប់កន្លែងទាំងអស់នៃប្រអប់ជើង និងកែងជើង។ ចូរលាបឡើងវិញក្រោយពីចេញពីក្នុងទឹក

• ចូរញ៉ាំទឹកឲ្យបានច្រើនរាល់ថ្ងៃ

• ចូរអនុវត្តពុតពែនស្មងជើង ម្រាមជើង និងកែងជើងដើម្បីជំរុញដល់របត់ឈាមរត់

• បើសិនជាអ្នកកំពុងតែធ្វើដំណើរទៅឆ្នេរខ្សាច់ បឹង ឬទន្លេ ចូរស្វែងយល់ថា មានត្រូវការពាក់ស្បែកជើងពិសេសអ្វីឬអត់

• អ្នកក៏អាចដាក់ប្រអប់ថ្នាំពេទ្យតាមខ្លួនដែរដូចជា បង់រុំ បង់ស្អិតបិតរបួស និងកន្ត្រៃកាត់ក្រចកជាដើម៕