បើអ្នកចង់ឱ្យកូនមានខួរក្បាលកាន់តែឆ្លាតវាងវៃ អ្នកអាចធ្វើតាមវិធីខាងក្រោម ៖ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកត្រូវតែឧស្សាហ៍និយាយជាមួយកូនឱ្យបានច្រើន ដោយប្រើពាក្យបច្ចេកទេសផ្សេងៗដើម្បីជួយបង្កើនខួរក្បាលរបស់កូន។
- អ្នកអាចអានសៀវភៅឱ្យកូនស្តាប់ឱ្យបានច្រើន វាមិនត្រឹមតែអាចធ្វើឱ្យមនោសញ្ចេតនាអ្នកនឹងកូនល្អទេ វាថែមទាំងធ្វើឱ្យកូនមានប្រាជ្ញាឆ្លាតវៃដោយអាចចងចាំពាក្យដែលអ្នកអានឱ្យគេស្តាប់។
- នៅពេលដែលកូនមិនទាន់ចេះនិយាយ អ្នកអាចប្រើភាសាកាយវិការដើម្បីនិយាយជាមួយកូន ព្រោះតាមការស្រាវជ្រាវបញ្ជាក់ថា ការប្រើកាយវិការដើម្បីនិយាយជាមួយកូន នោះកូននឹងឆាប់ចេះនិយាយ ហើយនឹងមានប្រាជ្ញាខុសពីក្មេងដទៃ។
- បើអាចអ្នកគួរតែឱ្យកូនបៅដោះអ្នក ព្រោះទឹកដោះម្តាយល្អជាងទឹកដោះគោម្សៅ វាអាចធ្វើឱ្យកូនមានភាពរស់រវើក និងរៀនពូកែ។
- នៅពេលដែលកូនភ្ញាក់ពីគេង អ្នកអាចយកប្រដាប់ប្រដាលលេងផ្សេងៗដើម្បីលេងជាមួយកូន ព្រោះវាអាចបង្វែរការចាប់អារម្មណ៍របស់កូនដើម្បីឱ្យគេចាប់ផ្តើមប្រើខួរក្បាល។
- អ្នកអាចឧស្សាហ៍ពរកូន និងប្រើក្រសែភ្នែករបស់អ្នកមើលកូនឱ្យបានច្រើន នោះកូននឹងឆ្លាត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)