ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីប្រពន្ធដែលកើតក្នុងឆ្នាំមមែ រោង និងឆ្លូវដែលតែងជួយនាំលាភជូនស្វាមី។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំមមែ
នារីឆ្នាំមមែ ជាប្រពន្ធដែលល្អណាស់ ដោយគេមានចិត្តដែលជួយដល់ស្វាមីជានិច្ច។ ជាពិសេស ប្រសិនជាចាំបាច់ គេហ៊ានលះបង់ការងារ ដើម្បីធ្វើជាម្តាយដែលល្អ មើលថែទាំគ្រួសារមួយនេះឲ្យបានល្អ ទើបស្វាមីមានចិត្ត និងកម្លាំងគ្រប់គ្រាន់ដើម្បីប្រយុទ្ធនៅក្រៅទទួលបានជោគជ័យ។
ឆ្នាំរោង
មនុស្សស្រីឆ្នាំរោង ហ៊ានលះបង់គ្រប់យ៉ាងដើម្បីស្នេហា ហើយមិនស្តាយក្រោយឡើយ។ ជាពិសេស គេចេះថែទាំគ្រួសារបានល្អណាស់ ថែមទាំងចេះបង្កើតភាពរ៉ូម៉ែនទិចទៀតផង។ នៅពេលដែលប្តីគេត្រូវការជំនួយការ គេនឹងចេញមុខជួយស្វាមីឲ្យទទួលបានជោគជ័យគ្រប់រឿង។
ឆ្នាំឆ្លូវ
នារីដែលកើតក្នុងឆ្នាំឆ្លូវ មានគំនិតរកស៊ីខ្ពស់ណាស់ ដោយអាចជួយស្វាមីឲ្យជោគជ័យក្នុងមុខរបរ។ ជាពិសេស មិនថាគេហត់ក្នុងការរៀបចំផ្ទះយ៉ាងណាទេ គេមិនរអ៊ូសូម្បីតែបន្តិច ដោយប្រើអារម្មណ៍ល្អក្នុងការធ្វើការងារផ្ទះ។ ជាហេតុដែលធ្វើឲ្យស្វាមីមិនជោគជ័យក៏ពិបាកដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)