ជំងឺលើសសម្ពាធឈាមគឺជាជំងឺដែលកើតឡើងញឹកញាប់ ប៉ុន្តែវាច្រើនតែមិនត្រូវបាន គេរកឃើញដឹងទាន់ពេលឡើយ។
ជំងឺលើសសម្ពាធឈាមមិនគ្រាន់តែជាបញ្ហាសម្រាប់មនុស្សចាស់ទេ តែវាក៏កំពុងតែក្លាយ ទៅជាបញ្ហាកាន់តែញឹកញាប់ចំពោះមនុស្សវ័យក្មេងដែរ។បើសិនជាព្យាបាលមិនបានត្រឹមត្រូវទេវាអាចបង្កជាបញ្ហាធ្ងន់ធ្ងរមួយចំនួន។
ជំងឺលើសសម្ពាធឈាមធ្វើឲ្យអ្នកជំងឺប្រឈមខ្លាំងនឹងជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។ ការស្រាវជ្រាវមួយចំនួនបង្ហាញថា ការលើសសម្ពាធឈាមអាចធ្វើឲ្យប្រឈមខ្លាំងនឹងជំងឺភ្លេចភ្លាំង នៅថ្ងៃក្រោយបាន។
ដូច្នេះចូរអ្នកយកចិត្តទុកដាក់ថែរក្សាសុខភាពហើយត្រួតពិនិត្យសុខសភាពអោយទៀងទាត់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855