ការហាត់ប្រាណប្រហែលជាមានប្រយោជន៍ទាំងម្តាយ និងទារកក្នុងផ្ទៃ ប៉ុន្តែវាតែងតែជា រឿងល្អបំផុត ដែលអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យមុនពេលចាប់ផ្តើមដែរ។ កាលណាគ្រូពេទ្យអនុញ្ញាតហើយ យកល្អគួរតែធ្វើទៅតាមដំបូន្មានដូចខាងក្រោមនេះផង៖

• ចូរចាប់ផ្តើមជាមួយនឹងលំហាត់ប្រាណថ្នមៗ។ ចូរឈប់បើសិនជាអ្នកយល់ថាហត់ខ្លាំង ដកដង្ហើមខ្លីៗ ឬមានការឈឺចាប់

• រយៈពេលយូរៗទៅ អ្នកអាចហាត់ប្រាណខ្លាំងទៅៗបន្តិចម្តងៗបាន

• បើសិនជាអ្នកហាត់ប្រាណមុនពេលមានផ្ទៃពោះ អ្នកប្រហែលជាត្រូវបន្តហាត់ទៀត ប៉ុន្តែចូរជ្រើសរើសវិធីហាត់ណាដែលងាយស្រួលជាងវិញ

• ចូរពិចារណាលើការហាត់ប្រាណដោយ ការដើរ ហែលទឹក ជិះកង់ និងកីឡាអ៊ែរ៉ូបិក ព្រោះវាទំនងជាផ្តល់ផាសុខភាពជាងក្នុងពេលមានផ្ទៃពោះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង