ការញ៉ាំអាហារយឺតៗអាចជួយសម្រកទម្ងន់បាន។ ដើម្បីធ្វើបែបនេះបាន ខ្ញុំសូមណែនាំវិធីដូចខាងក្រោមនេះ៖

• នៅពេលអ្នកអង្គុយ ចូរដាក់ម៉ោងរោទិ៍រយៈពេល ២០នាទី ហើយប្រើប្រាស់ ពេលវេលាពេញលេញដើម្បីញ៉ាំអាហារ។ ចូរញ៉ាំអាហារមួយៗ និងទំពារឲ្យម៉ត់មុននឹងលេប

• អ្នកអាចប្រើវិធីពន្យាពេលនៃការញ៉ាំអាហារ។ បើសិនជាអ្នកប្រើដៃស្តាំកាន់ស្លាបព្រា ចូរប្រើដៃឆ្វេងកាន់ស្លាបព្រាវិញ

• រយៈពេល ៥នាទី ចូរញ៉ាំដោយស្ងៀមស្ងាត់ខណៈពេលដែលភ្នែកសម្លឹងមើលអាហារទាំងអស់នៅលើតុ

• មុនញ៉ាំ ចូរសួរខ្លួនឯងថាតើអ្នកឃ្លានពិតប្រាកដឬអត់។ បើសិនជាអ្នកមិនឃ្លានពិតទេ ចូរធ្វើអ្វីផ្សេងចៀសជាងញ៉ាំអាហារ៕