បញ្ហាអាឡែហ្ស៊ីអាចបណ្តាលឲ្យមានបញ្ហាធំលើកុមារ ប៉ុន្តែការប្រុងប្រយ័ត្នបន្ថែមពីរបីចំណុចពីឪពុកម្តាយអាចជួយសម្រួលដល់អាការៈអាឡែហ្ស៊ីរបស់ក្មេងបានដូចជា៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដល់រដូវលម្អងផ្កាហុយខ្លាខ្លាំង (ជាពិសេសនៅពេលអាកាសធាតុស្ងួត និងខ្យល់) ចូរបិទបង្អួច
- ចូរប្រាកដថា ផ្ទះអ្នកមានលក្ខណៈស្ងួត និងស្អាតដើម្បីកាត់បន្ថយការដុះផ្សិត និងជាប់ធូលីដី
- មិនត្រូវយករុក្ខជាតិ ឬសត្វចិញ្ចឹមរស់នៅក្នុងផ្ទះឡើយ
- ចូរចៀសវាងការប៉ះពាល់នឹងរបស់ដែលធ្វើឲ្យមានប្រតិកម្មអាឡែហ្ស៊ីដល់កូន
- មិនត្រូវឲ្យអ្នកជក់បារីនៅជិតកូនឡើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរនិយាយជាមួយគ្រូពេទ្យកុមារអំពីការប្រើប្រាស់ថ្នាំអាឡែហ្ស៊ី៕