ជំងឺរលាកថ្លើមប្រភេទ C គឺជាការបង្ករោគដោយវីរុសមួយប្រភេទដែលអាចបង្កជាការរលាកដល់ថ្លើមបាន។ ថ្លើមគឺជាសរីរាង្គដ៏ធំបំផុតក្នុងរាងកាយ។ វាស្ថិតនៅផ្នែកខាងលើ និងខាងស្តាំនៃពោះ ហើយក្រោមសួត។ ថ្លើមមាននាទីច្រើនណាស់ដូចជា៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ជួយរាងកាយបឺតស្រូបជីវជាតិពីអាហារ
- រក្សាវីតាមីន និងជីវជាតិ
- បង្កើត និងរក្សាជាតិស្ករដើម្បីប្រើជាថាមពល
- បញ្ចេញសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយ
អ្នកដែលមានជំងឺរលាកថ្លើមប្រភេទ C រ៉ាំរ៉ៃអាចនឹងមានការខូចខាតថ្លើមបាន។ ប៉ុន្តែការខូចថ្លើមដោយសារតែជំងឺនេះមិនកើតឡើងភ្លាមៗឡើយ។ វាអាចកើតឡើងបាននៅរយៈពេលច្រើនឆ្នាំខាងមុខទៀត។ មនុស្សភាគច្រើនមិនបានដឹងថាខ្លួនមានជំងឺរលាកថ្លើមប្រភេទ C លុះត្រាតែមានអាការៈខូចថ្លើម។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញនូវផលវិបាកធំៗនៃជំងឺរលាកថ្លើមប្រភេទ C៖
ក្រិនថ្លើម
ជំងឺក្រិនថ្លើមគឺជាការសម្លាកទៅលើសាច់ថ្លើម។ នៅពេលរឿងនេះកើតឡើងហើយ សាច់ថ្លើមនឹងទៅជារឹង។ សម្លាកទាំងនេះក៏អាចទប់ស្កាត់លំហូរឈាមទៅប្រើប្រាស់ក្នុងថ្លើមដែរ។ ក្រៅពីជំងឺរលាកថ្លើមប្រភេទ C រ៉ាំរ៉ៃ ជំងឺគ្រិនថ្លើមអាចបង្កឡើងដោយ៖
- ញ៉ាំគ្រឿងស្រវឹងច្រើនៗ
- រលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ
- ជំងឺខ្លាញ់រុំថ្លើមមិនបង្កឡើងដោយគ្រឿងស្រវឹង
- ជំងឺរលាកថ្លើមដោយសារប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី
- ថ្នាំមួយចំនួន ឬសារធាតុគីមីដែលគ្រោះថ្នាក់
ថ្លើមដែលមានសម្លាក់ច្រើនពេកគឺមិនអាចធ្វើការរបស់វាបានល្អឡើយ។ បើសិនជាជំងឺក្រិននថ្លើមមិនបានគ្រប់គ្រងល្អទេ វាអាចនាំឲ្យខ្សោយថ្លើមបាន។ ជំងឺក្រិនថ្លើមបង្កឡើងដោយការរលាកថ្លើមប្រភេទ C គឺជាហេតុផលញឹកញ៉ាប់បំផុតនាំឲ្យត្រូវការផ្សាំថ្លើមថ្មីដែរក្នុងសហរដ្ឋអាមេរិក។
ខ្សោយថ្លើម
ការខ្សោយថ្លើមកើតឡើងនៅពេលដែលថ្លើមឈប់ធ្វើការ។ ភាគច្រើនការខ្សោយថ្លើមនេះកើតឡើងដោយសារតែការក្រិនថ្លើមតែម្តង។ ការខូចខាតរបស់ថ្លើមដែលកើតឡើងរយៈពេលយូរឆ្នាំ ត្រូវបានគេហៅថា ខ្សោយថ្លើមរ៉ាំរ៉ៃ ឬជំងឺថ្លើមដំណាក់កាលចុងក្រោយ។ អ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃប្រហែលជាត្រូវការផ្សាំថ្លើមថ្មីផងដែរ។ អាការៈភ្លាមៗនៃជំងឺខ្សោយថ្លើមមានដូចជា៖
- អស់កម្លាំង
- ចង្អោ
- រាករូស
- មិនឃ្លានអាហារ
- ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
- ឈឺពោះ។
មហារីកថ្លើម
ជំងឺមហារីកកើតឡើងនៅពេលកោសិកាក្នុងរាងកាយចាប់ផ្តើមលូតលាស់ហួសការគ្រប់គ្រង។ មហារីកអាចកើតឡើងក្នុងតំបន់ជាច្រើននៃរាងកាយរួមទាំងថ្លើមផងដែរ។ យោងទៅតាម CDC បានឲ្យដឹងថា មានមនុស្ស ៣៣០០០នាក់ត្រូវបានគេកំណត់រោគវិនិច្ឆ័យថាមានជំងឺមហារីកថ្លើម ជារៀងរាល់ឆ្នាំក្នុងសហរដ្ឋអាមេរិក។ ទាំងជំងឺរលាកថ្លើមប្រភេទ C រ៉ាំរ៉ៃ និងក្រិនថ្លើមគឺជាកត្តាប្រឈមនឹងជំងឺំហារីកថ្លើមទាំងអស់។ អ្នកដែលមានជំងឺក្រិនថ្លើមដោយសារតែរលាកថ្លើមប្រភេទ C មានការប្រឈមនឹងមហារីកថ្លើមជាងអ្នកដែលមានជំងឺក្រិនថ្លើមដោយសារតែញ៉ាំគ្រឿងស្រវឹងច្រើនៗ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្នុងដំណាក់កាលដំបូងៗ មហារីកថ្លើមប្រហែលជាមិនបង្កជាអាការៈអ្វីឡើយ ហើយមានលក្ខណៈស្រដៀងគ្នានឹងការខ្សោយថ្លើមដែរ៕