ជំងឺមហារីកសុដន់គឺជាជំងឺមហារីកដែលកើតញឹកញាប់បំផុត និងជាដើមហេតុនាំឲ្យស្រ្តីស្លាប់ច្រើនជាងគេងដែរ។ ជំងឺមហារីកសុដន់ក៏កើតមានលើបុរសដែរ ប៉ុន្តែចំនួនប៉ះពាល់លើស្រ្តីគឺខ្ពស់ជាង។ គន្លឹះដ៏សំខាន់បំផុតមួយក្នុងការព្យាបាលជំងឺមហារីកសុដន់គឺរកឲ្យឃើញទាន់ពេលវេលា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ តើអាការៈជំងឺមហារីកសុដន់មានលក្ខណៈដូចគ្នាដែរទេបើសិនជាកើតឡើងលើស្រ្តីអាយុខុសៗគ្នា?
អាការៈដំបូងមួយចំនួននៃជំងឺមហារីកសុដន់មានដូចជា៖
- ស្បែកប្រែប្រួលដូចជា ហើម ក្រហម ។ល។ លើសុដន់ម្ខាង ឬទាំងសងខាង
- ទំហំសុដន់កាន់តែធំទៅៗ
- លក្ខណៈសុដន់ខុសធម្មតា
- ប្រែប្រួលរូបរាងខាងក្រៅរបស់ក្បាលសុដន់
- ហូរទឹករំអិលចេញពីក្បាលសុដន់
- ឈឺក្នុងសុដន់
- មានដុំក្នុងសុដន់
- សុដន់ទៅជារមាស់ ឬរលាក។
តើអាការៈជំងឺមហារីកសុដន់មានការប្រែប្រួលដូចម្តេចទៅ?
ខណៈពេលដែលអាការៈជំងឺមហារីកសុដន់អាចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តែអាយុអាចដើរតួនាទីដ៏សំខាន់មួយក្នុងការកំណត់ដំណើការណ៍រោគវិនិច្ឆ័យបាន។ ដុំក្នុងសុដន់គឺជាអាការៈមួយដែលកើតឡើងញឹកញាប់បំផុតនៃជំងឺមហារីកសុដន់។ ប៉ុន្តែសម្រាប់ស្រ្តីវ័យក្មេងវិញ ចាប់តាំងពីសុដន់របស់ពួកគេនៅណែនមក វាអាចពិបាកនឹងរកមើលដុំក្នុងសុដន់ណាស់។ ដុំមហារីកអាចបង្ហាញឲ្យយ៉ាងច្បាស់តាមរយៈការថតសុដន់។ ស្រ្តីវ័យក្មេងដែលមានដុំសាច់ក្នុងសុដន់ភាគច្រើនអាចរកឃើញដោយខ្លួនឯង និងប្រាប់ឲ្យគ្រូពេទ្យដឹង។
យ៉ាងណាមិញ សម្រាប់ស្រ្តីវ័យចំណាស់ រូបរាង ទំហំ និងភាពណែនរបស់សុដន់ចាប់ផ្តើមប្រែប្រួលទៅតាមអាយុ។ ស្រ្តីមានផ្ទៃពោះ ការបំបៅដោះកូន និងដំណើរការណ៍ផ្សេងៗទៀតដើរតួនាទីដ៏សំខាន់មួយចំពោះការប្រែប្រួលបែបនេះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នៅពេលសុដន់មានការប្រែប្រួលទំហំ រូបរាង ។ល។ វាអាចនឹងពិបាកប្រាប់ថា តើវាជាអាការៈរបស់មហារីកសុដន់ ឬគ្រាន់តែជាការប្រែប្រួលធម្មតារបស់ធម្មជាតិទេ។ ដុំសាច់ក្នុងសុដន់ច្រើនតែកើតមានជាញឹកញាប់លើស្រ្តីវ័យចំណាស់ ហើយក៏មិនមានគ្រោះថ្នាក់អ្វីដែរ ប៉ុន្តែត្រូវតែរាយការណ៍ឲ្យគ្រូពេទ្យដឹងភ្លាមផង៕