តាមការសិក្សាថ្មីបានឲ្យដឹងថា សុខភាពផ្លូវចិត្តរបស់ស្រ្តីក្នុងពេលមានផ្ទៃពោះមានឥទ្ធិពលដោយផ្ទាល់ទៅលើការធំធាត់នៃប្រព័ន្ធភាពស៊ាំរបស់កូនក្នុងផ្ទៃ។ អ្នកស្រាវជ្រាវបានពិនិត្យទៅលើកំណត់ត្រាសុខភាពរបស់ស្រ្តីនិងកូនរបស់គេចំនួន ១០៤៣ករណី ដែលបានចូលរួមក្នុងការសិក្សា CHILD Cohort Study ដែលកំពុតែតាមដានទៅលើសុខភាពរបស់ក្មេងជនជាតិកាណាដារាប់ពាន់នាក់ក្នុងវ័យជាយុវវ័យ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការសិក្សាថ្មីនេះបានធ្វើឡើងដោយអ្នកស្រាវជ្រាវខាងរោគកុមារនៃឯសាកលវិទ្យាល័យ University of Alberta។ សម្រាប់ការសិក្សានេះ អ្នកម្តាយត្រូវបំពេញនូវតារាងសំណួរជាទៀងទាត់អំពីអារម្មណ៍ពួកគេក្នុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលកូនរួច។ ដ
វត្ថុវិភាគជាលាមករបស់ទារកត្រូវបានគេយកទៅពិនិត្យរកមើលវត្តមានរបស់ Intestinal Secrtory Immunoglobulin A (sIgA) ដែលជាអង់ទីគ័រមួយដើរតួនាទិដ៏សំខាន់ចំពោះប្រព័ន្ធភាពស៊ាំ។ Immunoglobulin មួយនេះពិតជាសំខាន់ណាស់សម្រាប់ Microbiome លូតលាស់ដើម្បីបន្សាំខ្លួននឹងភ្នាក់ងារបង្កជំងឺក្នុងមាត់។
ម្តាយដែលប្រាប់ថាមានអាការៈបាក់ទឹកចិត្តក្នុងត្រីមាសទីបី ឬជាប់រហូតមុនពេល និងក្រោយពេលសម្រាល ទំនងជាងាយធ្វើឲ្យកម្រិតរបស់ Immunoglobulin A ក្នុងពោះវៀនក្មេងចុះទាបបំផុតរហូតដល់ពីរដងឯណោះ។ អាការៈរបស់ម្តាយមិនបានមានលក្ខណៈធ្ងន់ធ្ងរគ្រប់គ្រាន់ដែលថាមានជំងឺបាក់ទឹកចិត្តដែរ។ វាក៏មិនមានទំនាក់ទំនងណាមួយថាជាប់ទាក់ទងនឹងការបាក់ទឹកចិត្តក្រោយសម្រាលកូនរួចទេ។ លទ្ធផលនេះនៅតែជាការពិតទោះបីជាមានកត្តាជាច្រើនដូចជាការបំបៅដោះកូន និងការប្រើប្រាស់ថ្នាំផ្សះលើម្តាយ និងទារកត្រូវបានរាប់បញ្ចូលដែរក៏ដោយ។
អ្នកស្រាវជ្រាវបាននិយាយថា ការថយចុះរបស់ប្រព័ន្ធភាពកើតឡើងលើទារក គឺធ្វើឲ្យពួកគេប្រឈមនឹងការបង្ករោគនៅផ្លូវដង្ហើម ឬក្រពះពោះវៀន ព្រមទាំងជំងឺហឺត និងអាឡែហ្ស៊ី ព្រមទាំងនាំឲ្យបាក់ទឹកចិត្តកាន់តែខ្លាំង ធាត់ជ្រុល និងមានជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតីទៀតដូចជា ជំងឺទឹកនោមផ្អែមជាដើម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)កាលណាក្នុងខ្លួនម្តាយមានអ័រម៉ូនស្រ្តេសច្រើនពេក វាអាចចម្លងចូលទៅក្នុងទារកក្នុងផ្ទៃ ហើយក៏រំខានដល់ការផលិតរបស់ Immunoglobulin ក្រោយសម្រាលកូនរួចដែរ៕