បញ្ហារាគមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកព្យាបាលឡើយ! គួរធ្វើបែបណាទៅ? ថ្ងៃនេះវេបសាយសុខភាព  Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិដោះស្រាយបញ្ហារាគ ៖

១. ទទួលទានទឹក

ការទទួលទានទឹក គឺចាំបាច់ណាស់ពិសេសនៅពេលអ្នកកំពុងជួបប្រទះបញ្ហារាគដើម្បីបំពេញជាតិទឹកដែលបាត់បង់ឡើងវិញ។

២. ចៀសវាងអាហារមួយចំនួន

អាហារមួយចំនួនអាចបណ្ដាលឱ្យអាការៈរាគកាន់តែធ្ងន់ធ្ងរឡើង! ដូច្នេះដើម្បីជាការប្រសើរចូរចៀសវាងទទួលទានអាហារផ្សំឡើងពីទឹកដោះគោ អាហារសម្បូរខ្លាញ់ បន្លៃឆៅ រួមទាំងភេសជ្ជៈកាហ្វេអ៊ីន ភេសជ្ជៈកាបូណាត និងគ្រឿងស្រវឹង។

៣. ព្យាយាមទទួលទានអាហាររាវៗ

ស៊ុប គឺជាជម្រើសនៃអាហារដ៏ប្រសើរបំផុតនៅពេលអ្នកមានបញ្ហារាគ។ នេះក៏ព្រោះតែរាងកាយងាយនឹងស្រូវយកសារធាតុចិញ្ចឹមពីក្នុងអាហាររាវ។

៤. ខ្ញី

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែខ្ញីប្រហែលពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃរហូតដល់អាការៈធូរស្បើយ។ អ្នកអាចទទួលបានតែខ្ញីដោយគ្រាន់តែបន្ថែមខ្ញីមួយចំនិតតូចក្នុងទឹកដាំពុះមួយពែង។ បន្ថែមទឹកឃ្មុំបន្តិចចូលមុននឹងទទួលទាន។

៥. ទឹកខ្មេះផ្លែប៉ោម

បរិមាណនៃអាស៊ីតស្រាលនៃទឹកខ្មេះផ្លែប៉ោមអាចជួយកម្ចាត់បាក់តេរីដែលបង្កបញ្ហារាគ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាកាហ្វេក្នុងទឹក ១ កែវ រួចទទួលទានឱ្យបានពី ១ ទៅ ២ ដងក្នុងមួយថ្ងៃរហូតដល់ជាសះស្បើយ៕