Join with Health.com.kh on Telegram

ភាគច្រើននៃពួកយើងចូលចិត្តប្រើប្រាស់ផលិតផលថែរក្សាសម្រស់និងសុខភាពតាមបែបធម្មជាតិ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាប្រេងដូងលាយទឹកឃ្មុំជាការរួមផ្សំអស្ចារ្យបំផុតមួយ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ រួមទាំងរបៀបនៃការប្រើប្រាស់ទឹកឃ្មុំលាយប្រេងដូង ៖

អត្ថប្រយោជន៍

  • ទឹកឃ្មុំ

មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងមេរោគបាក់តេរី ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម polyphenols។ វាក៏មានប្រសិទ្ធភាពបំបាត់អាការៈក្អកផងដែរ។ ដើម្បីជាការប្រសើរចូរជ្រើសរើសទឹកឃ្មុំសរីរាង្គមកប្រើប្រាស់។

  • ប្រេងដូង

ជាប្រភពដ៏ប្រសើរបំផុតមួយនៃអាស៊ីត Lauric ដែលជួយប្រយុទ្ធប្រឆាំងបាក់តេរីនិងពពួកវីរុស ហើយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយគួរឱ្យកត់សម្គាល់។ ចូរជ្រើសរើសប្រេងដូងធម្មជាតិសុទ្ធយកមកប្រើប្រាស់។

របៀបប្រើប្រាស់ប្រេងដូងនិងទឹកឃ្មុំ

១. សម្រាប់ផ្ដល់សំណើមនិងជួសជុលស្បែក

លាយប្រេងដូងនិងទឹកឃ្មុំក្នុងបរិមាណស្មើគ្នា ហើយបន្ថែមចូលក្នុងទឹកអាងរបស់អ្នកមុននឹងចូលត្រាំ។ ការធ្វើបែបនេះអាចជួយផ្ដល់ក៏ដូចរក្សាសំណើមដល់ស្បែកនិងជួសជុលកោសិកាស្បែក​ដែលខូចខាតឱ្យប្រសើរឡើងវិញផងដែរ។

២. សម្រាប់បំបាត់អាការៈក្អក

អ្វីដែលអ្នកត្រូវការ គឺទឹកក្រូចឆ្មារស្រស់ ៣ ស្លាបព្រាបាយជាមួយប្រេងដូង ២ ស្លាបព្រាបាយនិងទឹកឃ្មុំ ៤ ស្លាបព្រាយបាយ។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងលាយទឹកឃ្មុំជាមួយក្រូចឆ្មារ។ បន្ថែមមកកម្ដៅប្រេងដូងក្នុងឆ្នាំងដោយប្រើកម្ដៅទាប ឬភ្លើងតិច។ បន្ថែមល្បាយទឹកឃ្មុំនិងក្រូចឆា្មរចូល ហើយទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ វិនាទី។ បន្ទាប់មកចាក់ស៊ីរ៉ូក្អកនេះដាក់ចូលក្នុងក្រឡកែវមានគ្របបិតជិត។ នៅពេលក្អកចូរបន្ថែមស៊ីរ៉ូនេះចំនួនពី ១ ទៅ ២ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ឬតែ រួចកូរឱ្យសព្វហើយទទួលទានជាការស្រេច។

៣. សម្រាប់ប្រើជាម៉ាសផ្ដល់សំណើម

សម្រាប់ស្បែកមុខអ្នកលាយប្រេងដូងមួយស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំមួយស្លាបព្រាកាហ្វេចូលគ្នាឱ្យសព្វ។ លាងសម្អាតមុខឱ្យស្អាតសិន សឹមលាបល្បាយនេះលើផ្ទៃមុខដោយប្រើម្រាមដៃម៉ាស្សាថ្នមសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ ទុកចោលសម្រាប់រយៈពេល ២០ នាទី ហើយលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍៕