ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារស្បែកអ្នកឲ្យក្មេងជាងវ័យជានិច្ច។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែហាត់ប្រាណឲ្យបានច្រើន ព្រោះការហាត់ប្រាណនេះ អាចជួយឲ្យស្បែកថ្មីអ្នកឆាប់ដុះឡើងមកប្តូរស្បែកចាស់។ ជាហេតុដែលធ្វើឲ្យស្បែកអ្នកស្អាតខ្លាំងណាស់ ដោយមិនងាយឆាប់ជ្រួយនោះឡើយ។
- អ្នកគួរតែការពារស្បែកអ្នកឲ្យបានល្អ ដោយមុនពេលចេញក្រៅអ្នកគួរតែលាបឡេការពារកម្តៅថ្ងៃ ហើយពាក់មួក ពាក់ម៉ាស់ និងពាក់អាវដៃវែង ដើម្បីកុំឲ្យកម្តៅថ្ងៃត្រូវស្បែកអ្នកខ្លាំង ធ្វើឲ្យស្បែកអ្នកខូចលឿន។
- អ្នកគួរតែប្រើគ្រឿងសម្អាងក្នុងការការពារស្បែករបស់អ្នកឲ្យក្មេងជានិច្ច ព្រោះគ្រឿងសម្អាងទាំងនេះ ជាផលិតផលដែលជួយចិញ្ចឹមស្បែកអ្នក ដោយរក្សាស្បែកអ្នកឲ្យក្មេង មិនងាយជ្រួញនោះឡើយ។ ដូចនេះ អ្នកអាចប្រើតាមវិធីទាំងនេះ ដើម្បីជួយឲ្យអ្នកក្មេងជាងវ័យ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)