ការហាត់ប្រាណគឺជារឿងសំខាន់សម្រាប់សុខភាព ប៉ុន្តែបើសិនជាអ្នកមិនចេះវិធីគ្រប់គ្រងពេលវេលា និងវិធីសាស្រ្តហាត់ប្រាណបានត្រឹមត្រូវទេ អ្នកនឹងអាចមានផលប៉ះពាល់ដល់រាងកាយខ្លះ ហើយក៏មិនទទួលបានប្រយោជន៍ច្រើនពីវាដែរ។ ដើម្បីយល់ដឹងកាន់តែច្រើន ខ្ញុំសូមណែនាំវិធីសាស្រ្តខ្លះៗដូចខាងក្រោមនេះ៖
- ញ៉ាំទឹកឲ្យបានច្រើនដើម្បីជំនួសការបាត់បង់ជាតិទឹកពីការបែកញើស។ ចូរញ៉ាំទឹកមួយពែកពេលហាត់ប្រាណបាន ១៥នាទី
- ចូរជ្រើសរើសភេសជ្ជៈកីឡា ព្រោះវាមានកាឡូរី ព្រមទាំងជាតិរ៉ែ និងវីតាមីន ដែលអាចជំនួសការបាត់បង់ជាតិទឹក និងផ្តល់ជាកបូអ៊ីដ្រាតដល់រាងកាយបាន៕