ការសម្រកទម្ងន់មានច្រើនវិធីណាស់។ របបអាហារបែបតមអាហារភាគច្រើនគឺធ្វើឲ្យមនុស្សយើងឃ្លាន ឬមិនសប្បាយចិត្តឡើយ។ ទាំងនេះហើយគឺជាមូលហេតុដែលអ្នកអាចនឹងពិបាកតមអាហារបាន។ ប៉ុន្តែមិនមានការតមអាហារណាមួយដែលមានប្រសិទ្ធភាពបែបនេះឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះខ្ញុំសូមណែនាំគន្លឹះសម្រកទម្ងន់សាមញ្ញ ៣យ៉ាងដែលអាចជួយឲ្យអ្នកឆាប់ទទួលបានជោគជ័យ៖

កាត់បន្ថយការញ៉ាំកាបូអ៊ីដ្រាត

រឿងដ៏សំខាន់បំផុតក្នុងការជំរុញដល់ការសម្រកទម្ងន់ គឺកាត់បន្ថយការញ៉ាំផ្អែម និងជាតិអាមីដុង ឬកាបូអ៊ីដ្រាត។ នៅពេលអ្នកធ្វើបែបនេះបាន ភាពឃ្លាននឹងថយចុះ ហើយជាទូទៅក៏នឹងញ៉ាំកាឡូរីកាន់តែទាប។ ជំនួសឲ្យការរំលាយកាបូអ៊ីដ្រាតដើម្បីបង្កើតថាមពល រាងកាយនឹងចាប់ផ្តើមរំលាយខ្លាញ់ដែលរក្សាទុកទៅជាថាមពលវិញ។ ប្រយោជន៍មួយផ្សេងទៀតនៃការកាត់បន្ថយកាបូអ៊ីដ្រាតគឺវាអាចបន្ថយកាំងស៊ុយលីន ធ្វើឲ្យតម្រងនោមបញ្ចេញជាតិទឹក និងសូដ្យូមច្រើន ព្រមទាំងបន្ថយភាពហើម និងឡើងទម្ងន់ដោយសារតែទឹកបាន។ យកល្អគួរតែសម្រកទម្ងន់ឲ្យបាន ៤.៥គីឡូក្រាមក្នុងមួយសប្តាហ៍ដំបូង។ ការសម្រកទម្ងន់គួរតែឲ្យស្រកទាំងខ្លាញ់រាងកាយ និងទឹក។ តាមការសិក្សាមួយធ្វើទៅលើស្រ្តីមានសុខភាពល្អ ហើយធាត់ជ្រុលនោះបានឲ្យដឹងថា របបអាហារមានកាបូអ៊ីដ្រាតទាបបំផុតមានប្រសិទ្ធភាពជាងរបបអាហារមានជាតិខ្លាញ់ទាបបំផុត សម្រាប់ការសម្រកទម្ងន់រយៈពេលខ្លី។ 

ញ៉ាំប្រូតេអ៊ីន ខ្លាញ់ និងបន្លែត្រឹមត្រូវ

រាល់អាហារមួយពេលៗគួរតែមានប្រភពប្រូតែអ៊ីន ខ្លាញ់ និងបន្លែមានកាបូអ៊ីដ្រាតទាប។ ជាទូទៅ ចូរព្យាយាមញ៉ាំអាហារពីរទៅបីពេលក្នុងមួយថ្ងៃ។ បើសិនជាអ្នកយល់ថាខ្លួនឯងឃ្លាននៅពេលល្ងាច ចូរបន្ថែមអាហារទីបួនមួយទៀត។ ការញ៉ាំបែបនេះអាចនឹងធ្វើឲ្យអ្នកទទួលបានកាបូអ៊ីដ្រាតប្រហែល ២០ ទៅ ៥០ក្រាមក្នុងមួយថ្ងៃ។ ការញ៉ាំប្រូតេអ៊ីនច្រើនអាចបង្កើនការរំលាយជាតិខ្លាញ់ពី ៨០ ទៅ ១០០កាឡូរីក្នុងមួយថ្ងៃដែរ។ ប្រភពប្រូតេអ៊ីនផ្តល់សុខភាពល្អមានដូចជា៖

  • សាច់៖ សាច់គោ ត្រី សាច់ជ្រូក និងចៀម
  • ត្រី និងអាហារសមុទ្រ៖ ត្រីសាលម៉ុង និងបង្គា
  • ស៊ុត៖ ស៊ុតទាំងមូល
  • ប្រូតេអ៊ីនរុក្ខជាតិ៖ សណ្តែកសៀង

បន្លែមានជាតិកាបូអ៊ីដ្រាតទាប៖

  • ប្រូខូលី
  • ផ្កាខាត់ណា
  • ស្ពៃស្ពីណាច
  • សណ្តែកបណ្តុះ
  • ប៉េងប៉ោះ
  • ស្ពៃក្តោប
  • សាឡាត
  • ត្រសក់

ខ្លាញ់ផ្តល់សុខភាពល្អ៖

  • ប្រេងអូលីវ
  • ប្រេងដូង
  • ប្រេងប័រ

ហាត់ប្រាណដោយការលើកទម្ងន់បីដងក្នុងមួយសប្តាហ៍

អ្នកមិនចាំបាច់ទៅហាត់ប្រាណដើម្បីសម្រកទម្ងន់អ្វីច្រើនទេ។ តាមរយៈការហាត់លើកទម្ងន់ ឬកាយសម្ព័ន្ធ អ្នកនឹងរំលាយជាតិខ្លាញ់ ហើយបង្ការការរំលាយអាហារកុំឲ្យយឺត ដូច្នេះ វានឹងផ្តល់ផលជាការសម្រកទម្ងន់ហើយ។ ការសិក្សាទៅលើរបបអាហារមានជាតិកាបូអ៊ីដ្រាតទាបបង្ហាញថា អ្នកអាចឡើងសាច់ដុំបន្តិចខណៈពេលដែលសម្រកជាតិខ្លាញ់រាងកាយបានយ៉ាងគួរឲ្យកត់សម្គាល់។ ចូរព្យាយាមទៅក្លិបហាត់កាយសម្ព័ន្ធបីទៅបួនដងក្នុងមួយសប្តាហ៍ដើម្បីលើកទម្ងន់។ បើសិនជាការលើកទម្ងន់នេះវាថ្មីចំពោះអ្នក ចូរសុំយោបល់ពីគ្រូបង្ហាត់បន្ថែម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាការលើកទម្ងន់មិនមែនជាជម្រើសរបស់អ្នកទេ ការហាត់ប្រាណដើម្បីឲ្យបេះដូងលោតលឿនដូចជា ការដើរ រត់យឺតៗ ការរត់កីឡា ការជិះកង់ ឬហែលទឹកនឹងគ្រប់គ្រាន់ដូចគ្នា៕