Join with Health.com.kh on Telegram

កំពុងមានបញ្ហាឈឺធ្មេញមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អញ្ចឹងឆាប់ទៅឆុងតែមួយពែង ហើយទុកឱ្យចុះត្រជាក់បន្តិចសឹមទទួលទានភ្លាមទៅ! អ្នកក៏អាចខ្ពុរមាត់ជាមួយតែប៉ុន្មានប្រភេទខាងក្រោមនេះដើម្បីបំបាត់អាការៈឈឺធ្មេញបានយ៉ាងឆាប់រហ័សផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីតែដែលមានប្រសិទ្ធភាពបំបាត់អាការៈឈឺធ្មេញដូចថ្នាំបំបាត់ការឈឺចាប់ ៖

១. តែបៃតង

នេះក៏ព្រោះតែតែបៃតងមានផ្ទុកសារធាតុ tannins។ ទោះជាយ៉ាងណាត្រូវប្រាកដថានៅពេលទទួលទានតែបៃតង អ្នកអនុញ្ញាតឱ្យវាប៉ះត្រូវធ្មេញដែលកំពុងឈឺ។

២. តែខ្មៅ

មនុស្សមួយចំនួនជួបប្រទះអាការៈរាគក្រោយពេលទទួលទានតែបៃតង ប៉ុន្តែនេះមិនមែនជាបញ្ហាឡើយ! អ្នកអាចទទួលទានតែខ្មៅជំនួសវិញនៅពេលឈឺធ្មេញ។ តែខ្មៅក៏មានផ្ទុកសារធាតុ tannins ដែរ។ អ្នកក៏អាចប្រើប្រាស់កញ្ចប់តែខ្មៅសើមៗដាក់ក្នុងមាត់និងខាំថ្នមៗឱ្យវាប៉ះត្រូវធ្មេញដែលឈឺដើម្បីបំបាត់ការឈឺចាប់ភ្លាមៗក៏បាន។

៣. តែជីអង្កាម

តែជីអង្កាមមានផ្ទុកសារធាតុ tannins ដែលជួយកាត់បន្ថយការហើម និងឈឺចាប់នៃធ្មេញបានយ៉ាងឆាប់រហ័ស។ អ្វីដែលអ្នកត្រូវធ្វើ គឺខ្ពុរមាត់ជាមួយទឹកតែជីអង្កាម។ ដើម្បីទទួលបានតែជីអង្កាម ចូរដាក់ស្លឹកជីអង្កាមស្ងួត ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅដាំពុះ ១ ពែង ហើយទុកចោលសម្រាប់រយៈពេលប្រមាណជា ២០ នាទី ជាការស្រេច។ កុំភ្លេចទុកឱ្យទឹកតែជីអង្កាមចុះត្រជាក់សិន សឹមយកមកខ្ពុរ។

៤. ខ្ពុរមាត់ជាមួយទឹករមៀត

រមៀត មានផ្ទុកលក្ខណៈសម្បត្តិសម្លាប់មេរោគបាក់តេរី និងព្យាបាល ដូច្នេះហើយទើបវាត្រូវបានគេយកមកប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាឈឺធ្មេញថ្គាមទាល់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមម្ស៉ៅរមៀតប៉ុន្មានចិបក្នុងទឹកធម្មតា ហើយខ្ពុរមាត់ជាមួយទឹកល្បាយនេះ។

៥. តែខ្ញី

មួយពែងនៃតែខ្ញីក៏អាចបំបាត់អាការៈឈឺធ្មេញបានយ៉ាងឆាប់រហ័សផងដែរ៕