ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការកំចាត់មេរោគលើទូរស័ព្ទរបស់អ្នក មិនឲ្យអ្នកឆ្លងវីរុសថ្មី។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែប្រើកន្សែងដែលមានសារធាតុអាល់កុល60%-80% មកជូតលើអេក្រង់ទូរស័ព្ទអ្នក ដោយជូតទាំងមុខ ជូតទាំងក្រោយ។
- បន្ទាប់មកអ្នកអាចបត់ក្រណាត់នោះជាពីរ ហើយជូតមុខ និងក្រោយទូរស័ព្ទម្តងទៀត ដោយជូតពី២ទៅ៣ដង។
- ក្រោយពេលដែលអ្នកជូតរួច អ្នកគួរតែទុកឲ្យទូរស័ព្ទរបស់អ្នកស្ងួតដោយខ្លួនឯង។ ក្នុងពេលដែលអ្នកទុកឲ្យទូរស័ព្ទស្ងួត អ្នកគួរតែសម្អាតដៃរបស់អ្នកឲ្យស្អាត ទើបមិនមានមេរោគអាចឡើងទៅលើទូរស័ព្ទអ្នកបានទៀត។ ដូចនេះ អ្នកគួរតែសម្អាតទូរស័ព្ទអ្នកជារៀងរាល់ថ្ងៃ ជាពិសេស អ្នកដែលតែងយកទូរស័ព្ទចូលបន្ទប់ទឹក។ ការធ្វើបែបនេះ ដើម្បីកំចាត់មេរោគដែលមានលើទូរស័ព្ទនោះឲ្យងាប់អស់ ទើបមិនឆ្លងចូលរាងកាយអ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)