ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីខោអាវដែលអ្នកមិនគួរឲ្យកូនស្លៀកពាក់។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ខោអាវដែលមានគ្រាប់ត្បូងតូចៗ ឬមានបន្ទះភ្លឺ អ្នកមិនគួរទិញឲ្យកូនស្លៀកពាក់ឡើយ ព្រោះអាចធ្វើឲ្យកូនគ្រោះថ្នាក់ណាស់។ នៅពេលដែលអ្នកមិនប្រយ័ត្ន ហើយកូនបោចលេង រួចដាក់ចូលមាត់ នឹងធ្វើឲ្យកូនប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ជាទីបំផុត។
- ខោអាវដែលរឹបខ្លួនពេក ក៏អ្នកមិនគួរឲ្យកូនស្លៀកពាក់ដែរ ព្រោះស្បែកកូននៅខ្ចីនៅឡើយ។ បើអ្នកស្លៀកពាក់ឲ្យកូនតឹងពេក នឹងធ្វើឲ្យប៉ះពាល់ដល់ស្បែកកូន ថែមទាំងអាចធ្វើឲ្យឈាមក្នុងរាងកាយកូនដើរមិនប្រក្រតី។ ជាហេតុដែលធ្វើឲ្យកូនលូតលាស់មិនបានល្អឡើយ។
- ខោអាវដែលវែងពេក ឬរលុងពេក អ្នកមិនគួរទិញឲ្យកូនស្លៀកពាក់ឡើយ ព្រោះធ្វើឲ្យកូនមិនមានសុវត្ថិភាពនោះទេ ដោយកូនអាចនឹងជាន់ត្រូវហើយដួល។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការទិញខោអាវឲ្យកូន ទើបមិនធ្វើឲ្យកូនអ្នកគ្រោះថ្នាក់ដោយមិនដឹងខ្លួន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)