ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំជូត
បុគ្គលដែលកើតក្នុងឆ្នាំជូត ក្រោយពេលដែលចូលសង្គម នឹងអាចប្រើប្រាជ្ញារបស់ខ្លួនដើម្បីនាំទ្រព្យចូលផ្ទះ។ ជាពិសេស ចំណូលរបស់គេដែលអាចទទួលបាននោះ មានតែកើនឡើង មិនមានថយចុះឡើយ។ ជាហេតុដែលធ្វើឲ្យគេមានលុយដែលរាប់មិនចេះអស់នោះទេ។
ឆ្នាំម្សាញ់
អ្នកដែលកើតក្នុងឆ្នាំម្សាញ់ ជាបុគ្គលដែលចូលចិត្តរកប្រាក់ណាស់ ថែមទាំងចេះប្រើលុយបង្កើតលុយទៀតផង។ ជាពិសេស ក្រោយពេលដែលគេដល់វ័យកណ្តាល នឹងអាចសម្រេចគោលដៅ ហើយនាំលុយធំចូលមកដោយរាប់មិនអស់នោះទេ។
ឆ្នាំកុរ
មនុស្សដែលកើតក្នុងឆ្នាំកុរ មាននិស្ស័យខ្ពស់ជាមួយទ្រព្យ។ គេជាបុគ្គលដែលមានគេតាមជួយជានិច្ច។ ដោយសារតែទំនាក់ទំនងល្អនេះហើយ ទើបធ្វើឲ្យគេអាចទទួលបានលុយគ្រប់កន្លែងឲ្យតែលូកដៃចូល។ ជាហេតុដែលធ្វើឲ្យគេអាចរាប់លុយឡើងទន់ដៃតែម្តង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)