វាគឺជារឿងដែលបាត់បង់ទំនុកចិត្តណាស់នៅពេលដែលទារកចេះដើរតេសតាសមិនបានញ៉ាំបន្លែ និងផ្លែឈើដែលឪពុកម្តាយបានរៀបចំឲ្យគេញ៉ាំ។ ប៉ុន្តែចូរជំនួសនូវការឲ្យញ៉ាំថ្នាំវីតាមីនចម្រុះ តែគួរឲ្យក្មេងអាយុប៉ុននេះទទួលបានវីតាមីនពីអាហារវិញ។ ដើម្បីអាចធ្វើបាន ខ្ញុំសូមណែនាំដូចខាងក្រោមនេះ៖

  • ចូររកមើលប្រភពច្រើនប្រភេទនៃវីតាមីនសំខាន់ៗ។ ឧទាហរណ៍ កាលស្យូម ត្រូវបានគេរកឃើញច្រើនក្នុងផលិតផលធ្វើពីទឹកដោះគោ។ វាក៏មានក្នុងផ្លែអាលម៉ុន ស្ពៃប៉កចយ និងត្រីសាលម៉ុងដែរ។ 
  • អាហារភាគច្រើនគឺត្រូវបានកៃឆ្នៃជាមួយនឹងវីតាមីន និងជាតិរ៉ែ។ ឧទាហរណ៍ ចូរបញ្ចូលអាហារដូចជា ទឹកដោះគោ នំបុ័ង និងទឹកក្រូចច្របាច់ទៅក្នុងរបបអាហាររបស់ក្មេងផង។
  • អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ឪពុកម្តាយភាគច្រើនដែលផ្តល់ជាថ្នាំវីតាមីនចម្រុះឲ្យកូនញ៉ាំ ក៏ត្រូវផ្តោតអារម្មណ៍ទៅលើការផ្តល់អាហារសម្បូរជីវជាតិ និងផ្តល់សុខភាពដល់កូនដែរ៕