មានអ្នកស្រាវជ្រាវជាច្រើនជុំវិញពិភពលោកបានកំពុងតែព្យាយាមបង្កើតជាវ៉ាក់សាំងដើម្បីទប់ស្កាត់ការរាលដាលរបស់វីរុសកូវីដ ១៩ នេះ។ ប៉ុន្តែសេចក្តិរាយការណ៍បានបង្ហាញអំពីរបៀបវ៉ាក់សាំងទាំងនេះនឹងត្រូវការស៊ីពេលបន្តិចខណៈពេលដែលត្រូវការធ្វើតេស្ត និងអាចប្រើលើមនុស្សបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ អ្នកស្រាវជ្រាវប្រហែលជារកឃើញថ្នាំមួយដែលអាចកំចាត់វីរុសកូវីស១៩នេះបាន នោះគឺ Camostat Mesylate ដែលជាថ្នាំត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់ក្នុងប្រទេសជប៉ុន និងត្រូវបានគេប្រើដើម្បីព្យាបាលការរលាកលំពែង។
ប្រធានដឹកនាំការសិក្សា Markus Huffmann និយាយថា “យើងបានធ្វើតេស្ត វីរុសកូវីដ ១៩ SARS-CoV-2 ដាក់ដាច់ដោយឡែកពីគេ ដែលយកចេញពីអ្នកជំងឺម្នាក់ ហើយបានរកឃើញថា ថ្នាំ Camostat Mesylate បានទៅរ៉ាំងខ្ទប់ការចូលរបស់វីរុសទៅក្នុងកោសិកាសួត។
លទ្ធផលនៃការសិក្សាបានចុះផ្សាយក្នុងសារព័ត៌មាន Cell។ ក្រុមអ្នកស្រាវជ្រាវនេះត្រូវបានដឹកនាំដោយអ្នកជំនាញខាងជីវៈរោគ មកពី German Primate Centre។ ការសិក្សាក៏បានផ្តោតសំខាន់ទៅលើការរកឃើញរបៀបដែលអំបូរសរសៃវីរុសថ្មីបំផុតរបស់វីរុសកូរ៉ូណា ចូលទៅក្នុងកោសិកាផ្ទុកជំងឺ និងតើមានការរាំងខ្ទប់ការចូលនេះឬអត់។
អ្នកស្រាវជ្រាវក៏បាននិយាយថា ថ្មីៗនេះមិនមានថ្នាំ ឬវ៉ាក់សាំងណាមួយអាចសម្លាប់វីរុសនេះបាននៅឡើយទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែថ្នាំ Camostate Mesylate ដែលមាននាទីទប់ស្កាត់ប្រូតេអ៊ីន Protease សម្រាប់ព្យាបាលការរលាកលំពែងនោះ ត្រូវបានអ្នកស្រាវជ្រាវរកឃើញថា អាចបង្ការការបង្ករោគពីវីរុសកូវីដ ១៩ បាន៕