ការផ្ទុះវីរុសកូរ៉ូណាថ្មីដែលផ្តើមចេញក្នុងទីក្រុងវ៉ូហានប្រទេសចិនបានក្លាយទៅជាបញ្ហាសុខភាពដែលមានការព្រួយបារម្ភខ្លាំងនៅទូទាំងពិភពលោក។ បច្ចុប្បន្ន វីរុសនេះបានឆ្លងលើមនុស្សជាង ៩៨០០០នាក់ និងបណ្តាលឲ្យស្លាប់ច្រើនជាង ៣០០០នាក់ទៅហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកស្រាវជ្រាវទូទាំងពិភពលោកក៏កំពុងតែស្វែងរកវ៉ាក់សាំង និងថ្នាំសម្រាប់បំបាត់ការរាលដាលរបស់ជំងឺនេះ និងព្យាបាលអ្នកផ្ទុកជំងឺនេះដែរ។ 

វីរុសកូវីដ១៩នេះ កំពុងតែធ្វើឲ្យមានការបង្ករោគនៅសួតលើអ្នកកំពុងតែផ្ទុកជំងឺនេះ។ យោងទៅតាមគ្រូពេទ្យជនជាតិចិនបានឲ្យដឹងថា តាមលក្ខណៈពិនិត្យកុសល្យវិច្ច័យទៅលើអ្នកជំងឺផ្ទុកវីរុសកូវីដ បានរកឃើញថា ជំងឺនេះបង្កឡើងដោយវីរុសដែលមានលក្ខណៈដូចគ្នានឹងការច្របាច់បញ្ចូលគ្នានៃវីរុសបង្កជំងឺសារ និងវីរុសបង្កជំងឺអេដស៍។ អ្នកស្រាវជ្រាវក៏បាននិយាយថា ការខូចខាតបង្កឡើងដោយវីរុសចំពោះសួតគឺមិនត្រឡប់មកដូចដើមវិញឡើយ ទោះបីជាអ្នកជំងឺជាសះស្បើយហើយក៏ដោយ។ នេះបើយោងទៅតាមសេចក្តីរាយការណ៍ពពី Globlal Times ហើយវាក៏ត្រូវបានចុះផ្សាយដោយវេជ្ជបណ្ឌិតក្នុងទីក្រុងវ៉ូហាន លើសារព័ត៌មាន Journal of Forensic Medicine កាលពីដើមសប្តាហ៍នេះផងដែរ។ 

តើវីរុសកូវីដ១៩អាចកើតឡើងដោយការច្របាច់ចូលគ្នានៃវីរុសបង្កជំងឺសារ និងវីរុសបង្កជំងឺអេដស៍ដូចម្តេចទៅ?

ឥទ្ធិពលនៃវីរុសកូវីដ ១៩ទៅលើរាងកាយមនុស្សយើងមានលក្ខណៈដូចជាការច្របាច់ចូលគ្នានៃវីរុសបង្កជំងឺសារ និងអេដស៍អ៊ីចឹង។ ជំងឺសារ ឬហៅថា SARS មកពីពាក្យពេញ Severe Acute Respiratory Syndrome មានន័យថាចង្កោមរោគសញ្ញាស្រួចស្រាវធ្ងន់ធ្ងរ។ យោងទៅតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា វីរុសកូរ៉ូណានេះអាចធ្វើឲ្យខូចខាតទាំងសួត និងប្រព័ន្ធភាពស៊ាំ។ 

Pulmonary Fibrosis គឺជាការឡើងសម្លាកជាប់រហូតរបស់ជាលិកាសួត ដែលអាចបណ្តាលឲ្យមានការពិបាកដកដង្ហើមរ៉ាំរ៉ៃ។ យោងទៅតាមលទ្ធផលធ្វើកុសល្យវិច្ច័យមួយដែលបានចុះផ្សាយ និយាយអំពីបុរសចំណាស់ម្នាក់អាយុ ៨៥ឆ្នាំ បានរកឃើញថា វីរុសកូរ៉ូណាបានធ្វើឲ្យអ្នកជំងឺខូចខាតសួត។ ក្នុងនោះគេបានបញ្ជាក់ទៀតថា វាមកពីមានការផលិតសំបោរច្រើនពពេកក្នុងថង់ទងសួត ដែលរឿងនេះបង្ហាញថា វីរុសកំពុងតែបង្កជាការរលាកដែលខូចខាតដល់ផ្លូវដង្ហើមជ្រៅ និងថង់ទងសួត។ 

អ្នកស្រាវជ្រាវក៏និយាយទៀតថា ការរកឃើញនេះនឹងជួយដល់មនុស្ស និងគ្រូពេទ្យធ្វើការវាស់ស្ទង់នៅដំណាក់កាលភ្លាមៗរបស់ជំងឺដើម្បីការពារសួតពីការខូចខាត និងការកើតជំងឺ Fibrosis ដែលមិនអាចត្រឡប់មកភាពដើមវិញ។ 

យកល្អគួរតែកត់សម្គាល់ថា ការចុះផ្សាយខាងលើមិនបាននិយាយថា អ្នកជំងឺផ្ទុកវីរុសកូវីដ១៩ទាំងអស់នឹងមានជំងឺ Pulmonary Fibrosis នេះឡើយ។ យ៉ាងណាមិញ អ្នកស្រាវជ្រាវបានបញ្ជាក់យ៉ាងច្បាស់ថា វីរុសកូរ៉ូណានេះ មិនរលាយចូលគ្នាក្នុង DNA របស់យើងដូចវីរុសអេដស៍ឡើង។ នៅពេលអ្នកជំងឺជាវិញ វីរុសនេះក៏មិនមានទៀតក្នុងខ្លួនដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ឥទ្ធិពលរបស់វីរុសនេះអាចធ្វើឲ្យចំនួនកោសិកាគ្រាប់ឈាមស Lymphocyte ចុះទាប ឬធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយដែរ បើសិនជាប្រៀបធៀបជាមួយនឹងវីរុសបង្កអេដស៍៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង