ភាគច្រើននៃពួកយើងពេលខ្លះក៏ធុញនឹងបញ្ហាផ្សេងៗនៅពេលប្រើប្រាស់ទូរសព្ទដូចជាឆាប់អស់ថ្មជាដើម។ ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! ដើម្បីឱ្យកាន់តែមានភាពងាយស្រួលថ្ងៃនេះ Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះឆ្លាតវៃមួយចំនួនកាន់បន្ថយភាពស្មុគស្មាញក្នុងការប្រើប្រាស់ទូរសព្ទ
១. បិទមុខងារ (Rotate)
អ្នកគួរបិទមុខងារ(Rotate)ក្នុងទូរស័ព្ទនៅពេលប្រើប្រាស់ដោយបើកវាតែពេលចាំបាច់បានហើយ! ក៏ព្រោះការធ្វើបែបនេះនឹងជួយឱ្យថ្មទូរស័ព្ទរក្សាថាមពលបានយូរជាងមុន។
២. កុំប្រើប្រាស់ទូរស័ព្ទនៅពេលសាកថ្ម
តែនៅពេលសាកថ្មអ្នកគួរណាកុំលេងទូរសព្ទបណ្ដើរអី ក៏ព្រោះវានឹងឆាប់ធ្វើឱ្យខូចថ្មទូរស័ព្ទ(Battery’s life) ហើយជាពិសេស គឺអាចបង្កគ្រោះថ្នាក់ដល់អ្នកបាន។
៣. បើកមុខងារ(Airplane Mode)
ពេលសាកថ្ម ការដាក់ទូរស័ព្ទឱ្យនៅក្នុងAirplane Mode ការពារមិនឱ្យទូរស័ព្ទរាវរកសេវា ដែលធ្វើឱ្យការសាកថ្មលឿនជាងមុន។ ទោះបីទូរស័ព្ទសម័យថ្មីមានមុខងារសាកថ្មលឿនយ៉ាណាក៏ដោយ វិធីនេះនៅតែផ្តល់ផលប្រយោជន៍ក្នុងការសាកថ្មទូរស័ព្ទអ្នក។
៤. ចុចប៊ូតុងថតរូបឱ្យជាប់ដើម្បីថតរូបបានច្រើន
មុខងារមួយនេះត្រូវបានគេឱ្យឈ្មោះថា”Continuous shot” ដែលជាមុខងារអាចឱ្យអ្នកថតរូបបានរហូតដល់២០សន្លឹករឺលើសពីនេះក្នុងមួយវិនាទីវាអាស្រ័យទៅលើប្រភេទទូរស័ព្ទដែលអ្នកកំពុងប្រើ។
៥. ប្រើប៊ូតុងបិទបើកសម្លេងក្នុងការថតរូប
ការប្រើប្រាស់ដៃម្ខាងកាន់ទូរស័ព្ទថតរូបមិនមែនជារឿងងាយស្រួលឡើយ ជាពិសេសបើទូរស័ព្ទរបស់អ្នកមានទំហំធំ។ ជាការពិតណាស់ការថតបែបនេះនឹងធ្វើឱ្យរួបភាពមិនសូរច្បាស់ ញ័រដៃអាចជ្រុះទូរស័ព្ទផងក៏មាន ដូចនេះអ្នកគួរប្រើប៊ូតុងបិទបើកសម្លេងសម្រាប់ថតរួបវានឹងប្រសើរចំពោះអ្នក។
៦. ការថតវីដេអូឱ្យសម្លេងច្បាស់ល្អ
អ្នកអាចធ្វើឱ្យការថតវីដេអូមានសម្លេងច្បាស់បានដោយយកម្រាមដៃទៅបិទរន្ធសូ្របសម្លេង(Microphone)។ ការធ្វើដូចនេះនឹងជួយកាត់បន្ថយសម្លេងរំខាន Background noise ហើយផ្តោតគុណភាពទៅលើសម្លេងបានល្អនៅពេលដែលម្រាបដៃអ្នកបិទរន្ធ microphone ខណៈដែលកំពុងថតវីដេអូ។
៧. ដាក់រូបភាពពណ៌ខ្មៅៗលើផ្ទៃអេក្រង់ដើម្បីសន្សំសំចៃថ្ម
ពន្លឺនៃទូរស័ព្ទគឺជាកត្តាមួយដែលបំផ្លាញថ្មលឿនបំផុត ហើយដើម្បីកាត់បន្ថយស្ថានភាពនេះអ្នកអាចជ្រើសរើសរូបភាពណាដែលមានពណ៌ខ្មៅ ឬងងឹតសម្រាប់ដាក់លើអេក្រង់វានឹងជួយរក្សាថ្មរបស់អ្នកបានយូរ។
៨. បិទបើកទូរស័ព្ទយ៉ាងហោចណាស់បីដងក្នុងមួយសប្តាហ៍
អ្នកមិនគួរណាប្រើទូរស័ព្ទដោយមិនបិទសោះរហូតទេ។ វិធីដែលល្អក្នុងការជួយឱ្យទូរស័ព្ទរបស់អ្នកដើរស្រួលនិងដំណើរការលឿនជាងមុន គឺបិទវាឱ្យបានបីដងក្នុងមួយសប្តាហ៍៕