ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារខ្លួនអ្នក ព្រមទាំងគ្រួសារឲ្យចៀសផុតពីវីរុសថ្មីមួយនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្នុងផ្ទះរបស់អ្នក កន្លែងណាដែលមានបង្អួត អ្នកគួរតែបើកឲ្យអស់ ដោយឲ្យខ្យល់អាកាសបរិសុទ្ធអាចចេញចូលក្នុងផ្ទះរបស់អ្នក ដើម្បីបណ្តេញខ្យល់កង្វក់ចេញ។ អ្នកមិនគួរបិទបង្អួចជិតៗឡើយ។ ជាពិសេស ខោអាវដែលអ្នកស្លៀកពាក់រួច អ្នកគួរតែបោក ហើយហាលក្រោមកម្តៅថ្ងៃ ដោយហាលលើសពី២ម៉ោង ទើបអាចសម្លាប់មេរោគដែលមានលើខោអាវនោះបានអស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកត្រូវតែលាងដៃឲ្យបានញឹកញាប់ ជាពិសេសលាងដៃមុនញ៉ាំអាហារ និងចម្អិនអាហារតែម្តង។ ជាងនេះទៅទៀត អ្នកត្រូវតែញ៉ាំទឹកក្តៅអ៊ុនៗ ដើម្បីសម្លាប់វីរុសនោះឲ្យងាប់អស់ មិនឲ្យចូលទៅបំផ្លាញសួតអ្នកបានយ៉ាងងាយ។ ដូចនេះ អ្នកអាចប្រើវិធីនេះ ដើម្បីការពារអ្នកពីវីរុសដ៏កាចសាហាវមួយនោះបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)