ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសំណួរ១ ហើយមានចម្លើយ៣សម្រាប់ឲ្យអ្នកជ្រើសរើស ក្រោយពេលដែលជ្រើសរើសរួច អ្នកនឹងដឹងថា ប្តីអ្នកស្តាប់អ្នក ឬអ្នកស្តាប់ស្វាមីអ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សំណួរ : ប្រសិនជាអ្នកជាកូនក្មេង ហើយម្តាយអ្នកប្រាប់អ្នកថាចង់នាំអ្នកទៅលេងផ្ទះបងប្អូនក្នុងថ្ងៃចូលឆ្នាំចិន។ តើអ្នកនឹងឆ្លើយតបបែបណាទៅ?
- ម៉ាក់ខ្ញុំមិនសូវចង់ទៅទេ។
- ដឹងហើយ ធុញណាស់។
- ចាំតិចម៉ាក់ ខ្ញុំរៀបចំហើយលូវហើយ។
ចម្លើយA : ប្រសិនជាអ្នកជ្រើសរើសចម្លើយនេះ មានន័យថា អ្នកជាបុគ្គលដែលតែងអត់ធ្មត់ចំពោះប្តីអ្នក ដោយអ្នកនឹងស្តាប់តាមពាក្យរបស់ស្វាមីជានិច្ច មិនហ៊ានប្រឆាំងឡើយ ហើយប្តីអ្នកមិនដែលស្តាប់អ្នកឡើយ។
ចម្លើយB : បើអ្នកឆ្លើយតាមចម្លើយមួយនេះ អាចបង្ហាញថា អ្នកមានវិធីធ្វើឲ្យស្វាមីស្តាប់តាមអ្នក ព្រោះអ្នកដឹងពីវិធីក្នុងការគ្រប់គ្រងមនោសញ្ចេតនារបស់ខ្លួន ដោយស្ថិតក្នុងកណ្តាប់ដៃអ្នក។ ជាពិសេស អ្នកមានវិធីច្រើនណាស់ក្នុងការទប់ទល់នឹងប្តីអ្នក ដោយធ្វើឲ្យគេស្តាមតាមអ្នកយ៉ាងងាយស្រួល។
ចម្លើយC : ប្រសិនជាអ្នករើសយកចម្លើយមួយនេះ មានពេលខ្លះ អ្នកអាចធ្វើឲ្យប្តីអ្នកស្តាប់តាមអ្នក។ អ្នកជាបុគ្គលដែលមិនដឹងថាប្រើវិធីអ្វីក្នុងការធ្វើឲ្យស្វាមីស្តាប់ឡើយ ដោយអ្នកអាចប្រើគ្រប់មធ្យោបាយ ដល់ចុងបញ្ចប់មិនដឹងថាវិធីអ្វីធ្វើឲ្យគេស្តាប់អ្នកនោះទេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)