បើសិនជាអ្នកក្អកយ៉ាងហោចណាស់ ៨សប្តាហ៍ហើយ អ្នកប្រហែលជាមានបញ្ហាក្អករ៉ាំរ៉ៃហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មធ្យោបាយដ៏ល្អបំផុតដើម្បីព្យាបបាលការក្អកនោះគឺអាស្រ័យទៅតាមមូលហេតុរបស់វាដែរដូចជា៖
- ជាមនុស្សកំពុងតែជក់បារី
- កំពុងតែមានបញ្ហាអាឡែហ្ស៊ីនឹងរដូវកាល សត្វចិញ្ចឹម រុក្ខជាតិ ទឹកអប់ ផ្សែងបារី ឬធូលីដី
- កំពុងតែលេបថ្នាំដែលជំរុញដល់ការក្អក
- កំពុងតែមានជំងឺហឺត ដែលមិនបានគ្រប់គ្រងបានត្រឹមត្រូវ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កំពុងតែមានបញ្ហាក្រហាយដើមទ្រូង៕