ការមានរបួស ឬការគេងខុសទំនងអាចនាំឲ្យមានការឈឺចាប់នៅកបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ វិធីខាងក្រោមនេះគឺជាវិធីដែលអ្នកអាចជួយខ្លួនឯងដើម្បីបំបាត់ការឈឺកញ្ចឹងកបាន៖
- ចូរធ្វើចលនាកឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន និងកាត់បន្ថយវិញបើសិនជាមានការពាក់ឧបករណ៍ទប់កហើយ។ ចូរចៀសវាងការហាត់ប្រាណ ប៉ុន្តែត្រូវព្យាយាមធ្វើចលនាកបន្តិចម្តងៗ និងយឺតទៅគ្រប់ទិសដៅទាំងអស់
- ចូរពុតពែនសាច់ដុំនៅកក្នុងពេលងូតទឹកជាមួយទឹកក្តៅ
- ក្នុងរយៈពេល ៤៨ម៉ោងនៃការសម្គាល់ឃើញឈឺកញ្ចឹងក ចូរស្អំទឹកកកឲ្យបាន ១០នាទីក្នុងមួយដង។ រយៈពេល ៤៨ម៉ោងក្រោយ ចូរស្អំទឹកក្តៅ
- ចូរលេបថ្នាំបំបាត់ការឈឺចាប់ដូចជា ប៉ារ៉ាសេតាម៉ុល ឬ NSAIDs (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរពិចារណាប្រើវិធីព្យាបាលដោយម៉ាស្សាសម្រាប់ករណីឈឺចាប់នៅកញ្ចឹងករ៉ាំរ៉ៃ៕