ទេអ្នកមិនអាចស្លាប់ដោយសារតែស្រវឹងឡើយ វាគ្រាន់តែធ្វើឲ្យអ្នកមានអារម្មណ៍ដូចចង់ស្លាប់ប៉ុណ្ណោះ។ ភាពពុលគ្រឿងស្រវឹងកើតឡើងនៅពេលដែលអ្នកញ៉ាំគ្រឿងស្រវឹងច្រើនៗក្នុងរយៈពេលខ្លី ព្រោះវាច្រើនជាងកម្រិតសុវត្ថិភាពដែលរាងកាយអាចច្រោះបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាការៈពុលគ្រឿងស្រវឹងកើតឡើងខណៈពេលដែលចំនួនជាតិស្រវឹងចូលទៅក្នុងចរន្តឈាមច្រើនដែរ។ ម៉្យាងវិញទៀត អាការៈស្រវឹងនឹងចាប់ផ្តើមនៅពេលកម្រិតជាតិស្រវឹងក្នុងឈាមធ្លាក់ចុះទាបវិញ។ និយាយទៅការស្រវឹង មិនដូចគ្នានឹងការពុលគ្រឿងស្រវឹងឡើយ ដោយសារតែការពុលគ្រឿងស្រវឹងអាចសម្លាប់អ្នកបាន។ ជាមធ្យមមានមនុស្ស ៦នាក់បានស្លាប់ដោយសារតែពុលគ្រឿងស្រវឹងជារៀងរាល់ឆ្នាំក្នុងសហរដ្ឋអាមេរិក។ អាការៈដែលអាចគិតថាជាការពុលគ្រឿងស្រវឹងនោះមានដូចជា៖
- វង្វេងវង្វាន់
- ក្អួត
- ដកដង្ហើមមិនទៀង ឬយឺត
- វិលមុខ
- សីតុណ្ហភាពរាងកាយចុះត្រជាក់
- ស្បែកស្លេកស្លាំង
- បាត់បង់ស្មារតី
បើមិនមានការព្យាបាលទាន់ពេលវេលាទេ ការពុលគ្រឿងស្រវឹងអាចបណ្តាលឲ្យចង្វាក់ដង្ហើម និងចង្វាក់បេះដូងទៅយឺតគ្រោះថ្នាក់ រហូតដល់ស្លប់ និងស្លាប់បានលើករណីខ្លះ។
គ្រឿងស្រវឹងគឺជាសារធាតុទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទកណ្តាល ដូច្នេះវាអាចធ្វើទុក្ខដល់រាងកាយបានជាពិសេសក្នុងពេលញ៉ាំច្រើនៗ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ខាងក្រោមនេះគឺជាហេតុផលដែលធ្វើឲ្យការស្រវឹងមានអារម្មណ៍ថាដូចស្លាប់ ប៉ុន្តែមិនធ្វើឲ្យស្លាប់ឡើយ៖
- ខ្សោះជាតិទឹកក្នុងខ្លួន
- បង្ការការរលាកដល់ផ្លូវក្រពះពោះវៀន
- រំខានដល់ការគេង
- ជាតិស្ករក្នុងឈាមចុះទាប
- បង្កើនការរលាកក្នុងខ្លួន ៕