ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលអាចធ្វើឲ្យប្រព័ន្ធរំលាយអាហារអ្នកកើតជំងឺមហារីកបាន។ តើមានអ្វីខ្លះទៅ?
តាមការស្រាវជ្រាវបានឲ្យដឹងថា បុគ្គលណាដែលចូលចិត្តពិសារអាហារដែលក្តៅខ្លាំង អាចប្រឈមមុខនឹងជំងឺមហារីកប្រព័ន្ធរំលាយអាហារបាន។ ជាពិសេស អាហារដែលផ្អាប់ទុកយូរ អាហារដែលប្រែជាដុះផ្សិត សុទ្ធតែអាចធ្វើឲ្យអ្នកងាយកើតមហារីកបានយ៉ាងងាយ។ ដូចនេះ ដើម្បីអាចការពារអ្នកមិនឲ្យកើតជំងឺមួយនេះ អ្នកគួរតែកាត់បន្ថយពិសារអាហារដែលក្តៅខ្លាំង ព្រមទាំងកាត់បន្ថយការបរិភោគអាហារដែលហិរខ្លាំងជាដើម។ ម្យ៉ាងទៀត អាហារដែលផ្អាប់ទុកយូរ ឬអាហារដែលអាំង និងដុត អ្នកគួរតែចៀសឲ្យឆ្ងាយ ដើម្បីកុំឲ្យប្រឈមមុខនឹងជំងឺមហារីកប្រព័ន្ធរំលាយអាហារដោយមិនដឹងខ្លួន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855