បើសិនជាអ្នកមានបញ្ហាលើសសម្ពាធឈាមហើយ យកល្អគួរតែគ្រប់គ្រងវាឲ្យបានល្អសិនមុនពេលសម្រេចចិត្តមានផ្ទៃពោះ។ ការលើសសម្ពាធឈាមក្នុងពេលមានផ្ទៃពោះ អាចជារឿងគ្រោះថ្នាក់ទាំងម្តាយ និងកូន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជាការណែនាំខ្លះពីរបៀបជួយគ្រប់គ្រងសម្ពាធឈាមមុន និងក្នុងពេលមានផ្ទៃពោះ៖
- រៀបចំគម្រោងជាមួយគ្រូពេទ្យដើម្បីធ្វើយ៉ាងណាឲ្យសម្ពាធឈាមដែលកំពុងតែលើសខ្ពស់នោះស្ថិតក្នុងការគ្រប់គ្រងបានល្អ
- មុនពេលមានផ្ទៃពោះ ចូរញ៉ាំអាហារផ្តល់សុខភាព ហាត់ប្រាណគ្រប់គ្រាន់ និងសម្រកទម្ងន់
- ចូរលេបថ្នាំបញ្ចុះសម្ពាធឈាមទៅតាមវេជ្ជបញ្ជាមុនពេលមានផ្ទៃពោះ
- ចូរពិនិត្យសុខភាពជាមួយគ្រូពេទ្យដើម្បីប្រាកដថា ថ្នាំរបស់អ្នកមានសុវត្ថិភាពក្នុងការបន្តទៀតខណៈពេលកំពុងតែមានផ្ទៃពោះហើយ។
- រៀបចំកាលវិភាគទៅជួបពេទ្យជាញឹកញាប់ក្នុងពេលមានផ្ទៃពោះ ដើម្បីតាមដានសម្ពាធឈាម
- ចូរឲ្យគ្រូពេទ្យដឹងថាតើអ្នកមានបញ្ហាតម្រងនោមឬអត់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរឲ្យគ្រូពេទ្យដឹងភ្លាមថាតើអ្នកមានអាការៈនៃការត្រៀមក្រឡាភ្លើង ដែលជាការលើសសម្ពាធឈាមខ្លាំងក្នុងពេលមានផ្ទៃពោះ៕