ស្រ្តីភាគច្រើនតែងតេចង់បានរាងស្លីមវិញក្រោយពីសម្រាលកូនរួច ប៉ុន្តែវាជារឿងដែលត្រូវការពេលវេលាយូរបន្តិចទើបអាចទទួលបានជោគជ័យ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជាការណែនាំខ្លះៗសម្រាប់ស្រ្តីជាម្តាយថ្មីថ្មោង៖
- ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីពេលវេលាណាទើបជាពេលវេលាមានសុវត្ថិភាពដើម្បីត្រឡប់ទៅរកការហាត់ប្រាណវិញ
- ចូរត្រឡប់ទៅហាត់ប្រាណវិញបន្តិចម្តងៗ បង្កើនពេលវេលាតិចៗ និងខ្លាំងទៅៗ
- ចូរមានក្រណាត់ដើម្បីទ្រទ្រង់ពោះ និងសុដន់ផងនៅពេលអ្នកហាត់ប្រាណ
- ចូរញ៉ាំអាហារមានតុល្យភាព និងជីវជាតិ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- គោលដៅ និងលំហាត់ប្រាណរបស់អ្នកក៏ត្រូវតែអាស្រ័យទៅតាមបប្រភេទនៃការសម្រាលកូន និងសុខភាពទូទៅរបស់អ្នកដែរ៕