តម្រងនោមដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សាសុខភាពរាងកាយល្អប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាជួយផលិតកោសិកាគ្រាប់ឈាមក្រហម គ្រប់គ្រងកម្រិតនៃសម្ពាធឈាម បន្សាបជាតិពុលសរីរាង្គខាងក្នុង បញ្ចេញជាតិទឹក ឬសារធាតុរាវដែលលើស បញ្ចេញកាកសំណល់តាមរយៈទឹកនោម ច្រោះឈាម ផលិតអ័រម៉ូននិងគ្រប់គ្រងកម្រិតនៃជាតិរ៉ែចាំបាច់ទាំងអស់ក្នុងឈាម។ ទាំងនេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមធ្វើយ៉ាងណាកាត់បន្ថយហានិភ័យនៃជំងឺតម្រងនោម។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរទទួលទានដើម្បីលាងសម្អាតតម្រងនោម ៖

១. ទឹក

ទឹកជាភេសជ្ជៈធម្មជាតិដ៏ល្អបំផុតមួយដើម្បីទប់ស្កាត់ដោះស្រាយបញ្ហាតម្រងនោម។ ​​​​​​ប្រសិនបើអ្នកមិនទទួលទានទឹកបានពី ៦ ទៅ ៨ កែវក្នុងមួយថ្ងៃជាប្រចាំទេនោះតម្រងនោមនឹងត្រូវធ្វើការធ្ងន់ជាងធម្មតាដល់ទៅ ២ដង។កង្វះជាតិទឹកអាចនាំអោយមានលំហូរឈាមតិចទៅតម្រងនោម។ ជាលទ្ធផលឈាមនឹងប្រែជាខាប់បង្កផលប៉ះពាល់ដល់សមត្ថភាពនៃតម្រងនោមក្នុងការកម្ចាត់ជាតិពុលចេញពីរាងកាយ។

២. ជីវ៉ាន់ស៊ុយ

នោះក៏ព្រោះតែជីវ៉ាន់ស៊ុយមានផ្ទុកសារធាតុ diuretic ជម្រុញមុខងារតម្រងនោមធ្វើឱ្យអ្នកនោមច្រើន ដូច្នេះបាក់តេរីដែលរីកលូតលាស់នៅក្នុងប្រព័ន្ធទឹកនោមដូចជាតម្រងនោមនិងប្លោកនោមក៏ត្រូវបានបញ្ចេញចោល។

៣. មើមឆៃថាវក្រហម

នោះក៏ព្រោះតែមើមឆៃថាវក្រហមជាប្រភពដ៏ប្រសើរនៃសាធាតុ betaine ដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីកនិងជួយកម្ចាត់សារធាតុ calcium phosphate ក្នុងតម្រងនោម។ ទោះជាយ៉ាងណា
អ្នកក៏មិនគួរទទួលទានច្រើនលើសកម្រិតពេកដែរ។

៤. រមៀត

ក៏មានប្រសិទ្ធភាពសម្អាតតម្រងនោមគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀតរមៀតក៏មានសមត្ថភាពសម្អាតថ្លើមនិងបន្សុទ្ធឈាមផងដែរ។ រមៀតមានលក្ខណៈសម្បត្តិប្រឆាំងការលាកដែលទប់ស្កាត់ការរលាកក្នុងតម្រងនោម រួមទាំងការបង្ករោគ។

៥. ខ្ញី

សារធាតុ Gingerols នៃខ្ញី គឺជាភ្នាក់ងារប្រឆាំងមេរោគបាក់តេរីជួយរារាំងការរីករាលដាលនៃពពួកបាក់តេរីក្នុងតម្រងនោម។

៦. ទឹកដូង

ទឹកដូង គឺជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិដែលមានប្រសិទ្ធិភាពយ៉ាងប្រសើរក្នុងការទប់ស្កាត់ជំងឺតម្រងនោម។ វាក៏ជួយសម្អាតផ្លូវទឹកនោម ផ្លោកនោម និងថែមទាំងអាចបំបែកក្រួសក្នុងតម្រងនោមបានផងដែរ។ 

៧. បន្លែបៃតង

ជាប្រភពដ៏ប្រសើរនៃសារធាតុ folate វីតាមីន C វីតាមីន K ជាតិសសៃ និងសារធាតុចិញ្ចឹម phytonutrients ដែលជួយកាត់បន្ថយសម្ពាធឈាម ព្រមទាំងភាពតានតឹងលើតម្រងនោម ប្រយុទ្ធប្រឆាំងការរលាក រក្សាតុល្យភាពនៃជាតិស្ករក្នុងឈាម បង្កើនការផលិតទឹកនោម ហើយក៏លាងសម្អាតតម្រងនោមបានយ៉ាងប្រសើរ។

៨. ស្លឹកគ្រៃ

ការទទួលទានស្លឹកគ្រៃទៀងទាត់ជួយក្នុងការសម្អាត និងបន្សាបជាតិពុលចេញពីរាងកាយទាំងមូលតែម្ដង។ ស្លឹកគ្រៃជម្រុញការឈឺនោម ឬមានឥទ្ធិពលធ្វើឲ្យនោមញឹកដែលល្អក្នុងការបញ្ចេញជាតិពុលផ្សេងៗ អាស៊ីតអ៊ុយរិក និងកូឡេស្តេរ៉ូលអាក្រក់ពីក្នុងចរន្តឈាម។ ហើយការនោមធម្មតាក៏ជួយក្នុងការសម្អាតតម្រងនោមផងដែរ។ លក្ខណៈសម្បត្តិសម្អាត ឬលាងជម្រះនៃតែស្លឹកគ្រៃ ល្អប្រសើរបំផុតចំពោះការសម្អាតរាល់សរីរាង្គខាងក្នុង រួមបញ្ចូលទាំង តម្រងនោម ផ្លោកនោម ថ្លើម និងលំពែង។ វាដើរតួនាទីយ៉ាងសំខាន់មួយផងដែរក្នុងការបង្កើនចរន្តឈាមរត់ឲ្យមានលក្ខណៈកាន់តែប្រសើរឡើង៕