នៅពេលដែលអ្នកមានក្រពះមិនល្អ អ្នកគួរតែរកបន្លែមួយចំនួនមកចម្អិនញ៉ាំទើបវាអាចជួយរក្សាក្រពះអ្នកឲ្យមានសុខភាពល្អ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញប្រាប់អ្នកពីបន្លែមួយចំនួនដែលអ្នកអាចជ្រើសរើសយកមកបរិភោគបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការ៉ុត
នៅពេលដែលអ្នកញ៉ាំការ៉ុត វានឹងជួយធ្វើឲ្យភ្នែកអ្នកភ្លឺ ជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នកឲ្យកាន់តែរឹងមាំ ចំណែកអ្នកដែលមានជំងឺរលាកក្រពះ ឬហើមក្រពះ អ្នកអាចញ៉ាំទឹកការ៉ុត ដោយយកការ៉ុតទៅកិន ដោយអ្នកអាចញ៉ាំនៅព្រឹកមួយកែវ និងល្ងាចមួយកែវបាន ប៉ុន្តែមុននឹងអ្នកញ៉ាំ អ្នកអាចពិគ្រោះជាមួយគ្រូពេទ្យសិន។
ផ្លែល្ពៅ
នៅក្រោយពេលដែលអ្នកញ៉ាំផ្លែល្ពៅនេះហើយ វានឹងជួយបង្កើនសម្រស់អ្នក ជួយស្រូបយកជាតិពុល និងបញ្ចេញវាចេញមកក្រៅ ម្យ៉ាងទៀតវាក៏អាចជួយការពារក្រពះអ្នកឲ្យមានសុខភាពល្អដូចគ្នា។
ដំឡូងផ្អែម
ដំឡូងផ្អែមនេះមិនត្រឹមតែអាចជួយការពារក្រពះអ្នកទេ ថែមទាំងអាចជួយសម្អាតពោះវៀន និងក្រពះអ្នកទៀតផង ធ្វើឲ្យវាដំណើរការល្អ ប៉ុន្តែចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមមិនអាចញ៉ាំបានឡើយ ដោយសារតែវាមានជាតិស្ករខ្ពស់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)