Pregnancy
មានអ្នកម្តាយមួយចំនួនយល់ថាទារកនៅពេលដែលនៅក្នុងផ្ទៃ គឺមិនត្រូវការអប់រំនោះទេ ចាំដល់ពេលដែលកើតចេញមកទើបត្រូវការការអប់រំ នេះជាគំនិតដែលខុសមួយ។ ដូចនេះអ្នកត្រូវតែចាប់ផ្តើមអប់រំពីពេលដែលគេនៅក្នុងផ្ទៃ។ តើទារកដែលមានអាយុពី០ដល់មួយខែក្នុងពោះ គួរតែអប់រំដូចម្តេច? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលដែលអ្នកទើបតែមានផ្ទៃពោះមួយខែដំបូង អ្នកត្រូវតែឧស្សាហ៍ដើរ ហើយស្តាប់តន្ត្រីដែលអ្នកចូលចិត្ត ហើយមិនត្រូវធ្វើការងារដែលធ្ងន់ និងនៅកន្លែងដែលមានបរិស្ថានមិនល្អនោះទេ ម្យ៉ាងទៀតក្នុងនាមជាស្វាមី អ្នកត្រូវតែជួយធ្វើការងារផ្ទះ ហើយបោសសំអាតបន្ទប់ឲ្យស្អាត។ ជាងនេះទៅទៀត អ្នកមិនត្រូវញ៉ាំស្រា និងជក់បារីនៅមុខប្រពន្ធអ្នកទេ ព្រោះវាអាចប៉ះពាល់ទារកក្នុងផ្ទៃបាន។ ចំនុចដែលសំខាន់ អ្នកត្រូវតែចៀសពីការឈ្លោះប្រកែកគ្នាជាមួយប្រពន្ធអ្នក ទើបអាចបង្រៀនកូនក្នុងផ្ទៃឲ្យមានចិត្តស្ងប់ ហើយមិនមានចរឹតឆេវឆាវ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)