ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យថ្លើមអ្នកល្អ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជាធម្មតា អាហារដែលអ្នកពិសាររួច ក្រោយ១២ម៉ោងនឹងអាចបញ្ចេញមកក្រៅ ទើបអ្នកវិទ្យាសាស្ត្រនិយាយថា ក្នុងមួយថ្ងៃពេលវេលាដែលល្អបំផុតក្នុងការបត់ជើងធំគឺក្នុងពេលព្រឹក។ ប៉ុន្តែប្រសិនជាអ្នកមិនបត់ជើងធំក្នុងរយៈពេលយូរ នោះសារធាតុពុលនឹងអាចរត់ចូលក្នុងថ្លើមវិញ ដោយធ្វើឲ្យថ្លើមអ្នកគ្រោះថ្នាក់ណាស់។ ដូចនេះ អ្នកគួរតែបត់ជើងធំមុនបរិភោគអាហារពេលព្រឹកចំនួន២ម៉ោង ឬក្រោយពេលក្រោកពីគេង ព្រោះជាពេលវេលាដ៏ល្អ។
- អាហារពេលព្រឹក អ្នកគួរតែបរិភោគ មិនគួរប្រញាប់ទៅធ្វើការហើយមិនពិសារឡើយ ព្រោះអាហារពេលព្រឹកនេះសំខាន់ណាស់។ អាហារមួយនេះ អាចធ្វើឲ្យអ្នកមានកម្លាំងគ្រប់គ្រាន់ក្នុងការបំពេញការងារពេញមួយថ្ងៃ ថែមទាំងអាចជួយធ្វើឲ្យថ្លើមអ្នកដំណើរការបានល្អទៀតផង។ បើអ្នកមិនញ៉ាំ នោះថ្លើមអ្នកនឹងត្រូវបានបំផ្លាញជាមិនខានឡើយ។
- ក្រោយពេលដែលអ្នកក្រោកពីគេង អ្នកគួរតែញ៉ាំទឹកមួយកែវ ដើម្បីឲ្យថ្លើមអ្នកអាចបញ្ចេញជាតិពុលមកក្រៅ។ ប៉ុន្តែអ្នកមិនអាចញ៉ាំទឹកកកឡើយ ព្រោះវាអាចបំផ្លាញសុខភាពអ្នកបាន។ ដូចនេះ អ្នកគួរតែញ៉ាំទឹកក្តៅអ៊ុនៗ ទើបអាចធ្វើឲ្យអ្នកងាយស្រួលបត់ជើងធំ ដោយអាចការពារថ្លើមអ្នកបានយ៉ាងល្អ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)