ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសមត្ថភាពរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំមមី
នារីដែលកើតក្នុងឆ្នាំមមី ជាមនុស្សស្រីដែលខ្លាំពូកែ ដោយអាចគ្រប់គ្រងមុខរបរ និងផ្ទះបានយ៉ាងល្អ។ ជាពិសេស ក្រោយពេលដែលរៀបការរួច គេអាចនាំទ្រព្យជូនស្វាមីផង ថែមទាំងអាចផ្តល់សុភមង្គលដល់គ្រួសារផង។ ដូចនេះ បុរសណារៀបការជាមួយគេ ជាមនុស្សប្រុសដែលមានសំណាងខ្ពស់។
ឆ្នាំមមែ
មនុស្សស្រីដែលកើតក្នុងឆ្នាំមមែ ក្នុងចិត្តគឺរឹងមាំណាស់ ដោយអាចនិយាយបានថាខ្លាំងជាងមនុស្សប្រុស។ ជាពិសេស គេជាកូនប្រសារដែលល្អ ម្តាយដែលល្អ ព្រមទាំងជាប្រពន្ធដែលល្អ។ មិនត្រឹមតែប៉ុណ្ណោះ គេមិនឲ្យប្តីលំបាកតែម្នាក់ឯងទេ ដោយគេតែងជួយរកលុយផងដែរ ធ្វើឲ្យគ្រួសាររស់នៅបានដោយសុភមង្គល។
ឆ្នាំច
នារីដែលកើតក្នុងឆ្នាំច មានគោលដៅច្បាស់លាស់ណាស់ ថែមទាំងមិនងាយបោះបង់ចោលក្តីស្រមៃរបស់ខ្លួនឡើយ។ ជាពិសេស គេជាមនុស្សស្រីដែលអាចរកបានទាំងលុយ មើលថែទាំគ្រួសារបានយ៉ាងល្អ។ ជាហេតុដែលធ្វើឲ្យស្វាមីមិនសូវមានសម្ពាធឡើយ។ ដូចនេះ គ្រួសាររបស់គេនឹងអាចរស់នៅបានយ៉ាងចុះសម្រុង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)