ខណៈពេលដែលត្រីជាអាហារផ្តល់សុខភាពស្រាប់ហើយនោះ តែត្រីភាគច្រើនផ្ទុកទៅដោយជាតិបារ៉ត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហើយដោយសារតែការប៉ះពាល់នឹងជាតិបារ៉តច្រើនអាចបបង្កគ្រោះថ្នាក់ដល់តារកលូតលាស់ក្នុងផ្ទៃបាន ដូច្នេះម្តាយគួរតែប្រុងប្រយ័ត្នច្រើនអំពីចំនួនត្រីដែលអ្នកបានញ៉ាំផង។ ខាងក្រោមនេះគឺជាការប្រុងប្រយ័ត្នមួយចំនួនសម្រាប់ស្រ្តីដែលញ៉ាំត្រី៖
- ចូរចៀសវាងត្រីទាំងឡាយណាដែលផ្ទុកទៅដោយជាតិបារ៉តខ្ពស់ដូចជា ត្រីឆ្លាម ឬត្រីដាវ
- ចូរមិនត្រូវញ៉ាំត្រីមានជាតិបារ៉តទាប ច្រើនជាង ៣៤០ក្រាមក្នុងមួយសប្តាហ៍ ដូចជា ត្រីធូណា បង្គា និងសាលម៉ុន
- មុនញ៉ាំត្រី ចូរពិនិត្យមើលថាជាត្រីនៅល្អឬអត់ផង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើសិនជាអ្នកមិនអាចរកព័ត៌មានបានអំពីសុវត្ថិភាពនៃការញ៉ាំត្រីទេ ចូរកុំញ៉ាំវាតែម្តងទៅ៕