វីតាមីន B12 គឺជាជីវជាតិដ៏សំខាន់មួយដែលរាងកាយមិនអាចបង្កើតដោយខ្លួនឯងបាន ដូច្នេះអ្នកត្រូវតែរកវាពីរបបអាហារ ឬថ្នាំបំប៉ន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកញ៉ាំអាហារបួស ស្រ្តីមានផ្ទៃពោះ ឬបំបៅដោះកូន និងអ្នកផ្សេងៗទៀតដែលប្រឈមនឹងការកង្វះវីតាមីន B12 ប្រហែលជាត្រូវតាមដានរបបអាហាររបស់ខ្លួនដើម្បីធានាថា ពួកគេទទួលបានជីវជាតិមួយនេះគ្របប់គ្រាន់។
វីតាមីន B12 គឺជាវីតាមីនរលាយក្នុងទឹក ដែលមានមុខងារច្រើនចំពោះរាងកាយ។ វាពិតជាសំខាន់ណាស់ដែលត្រូវថែរក្សាសរសៃប្រសាទឲ្យមានសុខភាពពល្អ និងទ្រទ្រង់ដល់ការផលិតរបស់ DNA និងកោសិកាគ្រាប់ឈាមក្រហម ព្រមទាំងថែរក្សាមុខងារខួរក្បាលធម្មតា។ សម្រាប់តម្រូវការប្រចាំថ្ងៃរបស់វីតាមីន B12 បប្រហែល ២.៤ម៉ៃក្រូក្រាម ប៉ុន្តែស្រ្តីមានផ្ទៃពោះ ឬបំបៅដោះកូនត្រូវការច្រើនជាងនេះបន្តិច។
ខាងក្រោមនេះគឺជាអាហារផ្តល់សុខភាពមួយចំនួនដែលជាប្រភពនៃវីតាមីន B12៖
ថ្លើម និងតម្រងនោមសត្វ
សាច់គ្រឿងក្នុងគឺជាអាហារមានជីវជាតិបំផុត។ ថ្លើម និងតម្រងនោម ជាពិសេសបានមកពីសត្វចៀម គឺសម្បូរទៅដោយវីតាមីន B12 ណាស់។ ត្រឹមថ្លើមសត្វចៀម ១០០ក្រាមអាចផ្តល់ជាវីតាមីន B12 ត្រូវនឹងតម្រូវការប្រចាំថ្ងៃ ៣៥៧១ភាគរយ។ ថ្លើមចៀមក៏សម្បូរទៅដោយជាតិទងដែ សេឡេញ៉ូម និងវីតាមីន A និង B2 ផងដែរ។
ត្រីសាលម៉ុង
ត្រីប្រភេទនេះត្រូវបានគេស្គាល់ថាជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គាបីដ៏ខ្ពស់បំផុត។ ប៉ុន្តែវាក៏ជាប្រភពដ៏ឆ្លាតវៃនៃវីតាមីន B ផងដែរ។ ត្រឹមត្រីសាលម៉ុងឆ្អិន ១៧៨ក្រាម អាចផ្តល់តម្រូវការវីតាមីន B12 បានរហូតដល់ ២០៨ភាគរយទៅហើយ។ វាក៏ផ្តល់ជាអាស៊ីតខ្លាញ់អូមេហ្គាបី បាន ៤១២៣មីលីក្រាមឯណោះក្នុងកម្រិតត្រីដូចគ្នា។
ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោ
ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោដូចជា យ៉ាអួ ជាប្រភពពដ៏អស្ចារ្យនៃប្រូតេអ៊ីន វីតាមីន និងជាតិរ៉ែជាច្រើន រួមទាំងវីតាមីន B12 ផង។ ត្រឹមទឹកដោះគោស្រស់ ២៤០មីលីលីត្រអាចផ្តល់វីតាមីន B12 តាមតម្រូវការបាន ៤៦ភាគរយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ការសិក្សាបានបង្ហាញថា តម្រូវការបឺតស្រូបវីតាមីន B12 ក្នុងទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោ ល្អជាងវីតាមីនបានពីសាច់គោ ត្រី ឬស៊ុត។
ស៊ុត
ស៊ុតគឺជាប្រភពដ៏អស្ចារ្យមួយនៃប្រូតេអ៊ីនពេញលេញ និងវីតាមីន B ជាពិសេស B2 និង B12 តែម្តង។ ត្រឹមស៊ុតរគ្រាប់អាចផ្តល់នូវវីតាមីន B12 ស្មើនឹងតម្រូវការប្រចាំថ្ងៃ ៤៦ភាគរយ និង B2 ៣៩ភាគរយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការស្រាវជ្រាវបានបង្ហាញថា ស៊ុតផ្នែកកណ្តាលមានវីតាមីន B12 ជាងផ្នែកខាងក្រៅ ព្រមទាំងវីតាមីន B12 ក្នុងផ្នែកកណ្តាលនៃស៊ុតនេះក៏ងាយស្រួលបឺតស្រូបចូលចរន្តឈាមដែរ។ លើសពីនេះទៅទៀត អ្នកក៏អាចទទួលបានវីតាមីន D ផងដែរ៕